ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន - និស្សិពេទ្យពីនាក់បងប្អូនត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់គ្រួសារស្នើសុំនគរបាលខេត្តកំពង់ចាមជួយរកយុត្តិធម៍ - មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់ - មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់កាយមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីជំនន់ទឹកកខ្វក់ - នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ - ត្រាក់ទ័រព្យួរដីមួយគ្រឿងជាន់មីនតោនបណ្តាលឱ្យផ្ទុះត្រូវអ្នកបើកបររងរបួសធ្ងន់ - ប្រធានទីស្នាក់ការបរិស្ថានស្រុកប្រាសាទបាល័្លងច្រានចោលកាចុះព័ត៌មានHNP NEWS ពាក់ព័ន្ឋករណីដឹកជញ្ជូនអនុផលព្រៃឈើ
0

នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃកាប់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់រហូតស្លាប់នៅក្នុងមន្ទីរពេទ្យ

កំពង់ស្ពឺ៖ ជនសង្ស័យដៃដល់ជាបងថ្លៃ បានយកពូរថៅកាប់ប្អូនថ្លៃ បណ្តាលឲ្យរងរបួសធ្ងន់និងស្លាប់នៅពេលដែលបញ្ជូន ទៅសង្គ្រោះហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។

ជនដៃដល់ព្យាយាម រត់គេចខ្លួនចូលព្រៃ ក្រោយពីធ្វើសកម្មភាពកាប់ជនរងរួច ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីតាមឃាត់ខ្លួនបាន។

នគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រោយជនសង្ស័យធ្វើសកម្មភាពកាប់ជនរងគ្រោះរួចបាន រត់គេចខ្លួនចូលព្រៃ ។
ទើបកម្លាំងជំនាញស្រាវជ្រាវស្វែងរកជនសង្ស័យឈ្មោះផែង នីនី ភេទប្រុសអាយុ៤៧ឆ្នាំ មានមុខរបកសិករ រស់នៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគង់ពិសី រហូតឃាត់ខ្លួនបានកាលពីថ្ងៃទី១ខែមេសាឆ្នាំ២០២៥ ។
លោកបានបន្តទៀតថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានហើយ ជំនាញបានសាកសួរ ពីដំណើររឿងជនសង្ស័យ បានសារភាពថា ពិតជាបានយកពូថៅ កាប់ទៅលើជនរងគ្រោះ ឈ្មោះឃ្លោក គឹមសាន (ហៅនាង) ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរលក់ដូរ(នៅភូមិព្រៃទទឹង) (ជាប្អូនថ្លៃ) បណ្តាលឲត្រូវក្បាល់ រងរបួសធ្ងន់ ត្រូវបានក្រុម គ្រួសារបញ្ជូនទៅសង្គ្រោះនៅ មន្ទីរ ពេទ្យកាល់ម៉ែតក្រុងភ្នំពេញ រួចស្លាប់នៅមន្ទីពេទ្យ ។
នគរបាលបានបន្តថា មូលហេតុដែលឈានទៅដល់កាប់សម្លាប់គ្នានោះគឺ បុរសទាំងពីរនាក់ធ្លាប់មានគំនុំនឹងគ្នា ដោយជនសង្ស័យជាមនុស្សញៀនស្រា។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំង ជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមនិតិវិធី។
សូមរំលឹកផងដែរថាកាលពីថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៥កន្លងទៅវេលាម៉ោង៣និង៤០នាទីមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅចំណុចភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី បង្កដោយជនសង្ស័យឈ្មោះ ផែង នីនី ភេទប្រុសអាយុ៤៧ឆ្នាំបានយកពូថៅកាប់ជន រងគ្រោះឈ្មោះឃ្លោក គឹមសាន ភេទប្រុសអាយុ៤៤ឆ្នាំចំនួន៣ពូថៅចំក្បាល់ប ណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរ ពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ តែអកុសល់ជនរងគ្រោះ ស្លាប់នៅមន្ទីរពេទ្យតែម្តង៕
ដោយ:ហេង រិន

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com