ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់

ព្រឹតិ្តការណ៍សង្ក្រានឆ្នាំថ្មីថ្ងៃទី១នៅខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសប្រមាណ៣៥ម៉ឺននាក់
កំពង់ស្ពឺ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅលេងនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ ដែលគិតសម្រាប់ថ្ងៃទី១ នៃសង្ក្រាន្តមានភ្ញៀវសរុបប្រមាណ៣៥ម៉ឺននាក់។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១ នៃសង្ក្រាន្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្តព្រឹត្តិការណ៍ កំពង់ស្ពឺសង្រាន្ត បានប្រមាណ៣៥០.០០០នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណ១.០០០នាក់ផងដែរ។
លោក រស់ សុខ បានលើកឡើងថា ក្រោមការរៀបចំយ៉ាងសម្បូរបែប នូវទស្សនីយភាពប្លែកៗរបស់ខេត្តកំពង់ស្ពឺ បានទាក់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តច្រើនលើសលប់ ខុសពីបណ្តាឆ្នាំកន្លងទៅ។ ទន្ទឹមការរៀបចំខាងលើនេះដែរ នៅតាមបណ្តារមណីយដ្ឋាននានា សន្ទុះភ្ញៀវក៏មានកើនឡើងយ៉ាងច្រើន ពិសេសរមណីយដ្ឋានកសិទេសចរណ៍ម៉ុងឬទ្ធីសែនជ័យ។
ជាមួយនឹងកំណើនភ្ញៀវទេសចរ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះ មន្ទីរជំនាញក៏បានធ្វើការណែនាំ ទៅប្រជាសហគមន៍នៅតាមគោលដៅទេសចរណ៍ទាំងអស់ ឱ្យបង្កើនគុណភាពម្ហូបអាហារ អនាម័យ សេវាបម្រើ និងមិនឱ្យមានការឡើងថ្លៃនោះទេ ពិសេសគឺផ្ទះសំណាក់ សណ្ឋាគារ៕
ដោយ:SOK SOPHORN

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com