ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ បឋម បានអោយដឹងថា នៅវេលាម៉ោង ៤.០០នាទីល្ចាចថ្ងៃទី ២១ ខែ០២ឆ្នាំ២០២០ ស្ត្រី ជើងខ្លាំង អាយុ ប្រហែល ជាង៦០ ឆ្នាំ ឈ្មោះ ជា សុខឡេង បានមកធ្វើសកម្មភាពរំលោភយកដី របស់ប្រជាសហគមន៍ អូរខ្សាច់ នៅក្នុងភូមិ ៤ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលសំអាងទៅលើ ក្រដាស់ ១សន្លឹក គឺជាក្រដាស់ ទិញនិងលក់ តែប៉ុណ្ណោុះ! មិនមានបង្កាន់ដៃ កាន់កាប់ ឬទទូលស្គាល់ពីអាជ្ញាធរមូលដ្ឌានឡេឺយ។
តាមប្រភពបានបន្តទៀតថា លោក យាយឈ្មោះ ជា សុខឡេង មិនត្រឹមតែនាំកូនចៅមកកំណត់ទីតាំងដីដែលខ្លួនរំលោភយកនោះទេ គឺថែមទាំង ហក់ ទាត់ វ៉ៃ ទៅលើក្រុមអ្នក់សារព័ត៌មានដែលចុះមកថតផ្តឹតយករូបភាពយ៉ាងកំរោល និងថែមទាំង ធ្វើអោយខូចខាត សំភារះ សំរាប់ថតយកព័ត៌មានមួយចំនួន ទៀតផង ។
បើយោងតាមប្រសាសន៍របស់ ប្រជាសហគមន៍ អូរខ្សាច់ ដែលជាម្ចាស់ដី លោកបានប្រាប់ថា ដីនេះពួកគាត់រស់នៅនិងអាស្រយ័ផល់ តាំងតែពីឆ្នាំ ១៩៩២ មក ហើយក៍មានការកាន់កាប់ ទទូលស្គាល់ពី អាជ្ញាធរមូលដ្ឌានដែរ តែឈ្មោះ ជា សុខឡេង ម្នាក់នេះស្រាប់តែលិចមុខមកអាះអាងថាដីនេះ ជាដី របស់គាត់ទៅវិញ ។ គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុននេះ ឈ្មោះ ជា សុខឡេង ក៍បានប្តឹងផ្តល់ ប្រជាសហគមន៍អូរខ្សាច់ ទៅតុលាការខេត្តព្រះសីហនុ ម្តងហើយ ហើយគាត់មានតែ លិខិត្តទិញលក់ តែត្រូវតុលាការអោយឈ្នះក្តីនេះ រីឯ ភាគីខាង ប្រជាសហគមន៍ មានឯកសារដីធ្លើ ត្រូវតុលាការកាត់អោយចាញ់ក្តី (ដីកន្លែងផ្សេង) នេះប្រហែល ដូចពាក្យចាស់ពោលថា ញ៉ាម ដូចក្តាម សុីអាចរណ៍ ហើយមើលទៅ បានជាមករំលោភយកដីគេស្សស់ៗ ព្រោះប្រហែលគាត់គិតថា ពេលប្តឹង តុលាការច្បាស់ជាអោយឈ្នះទៀតហើយ។
ប្រជាសហគមន៍អូរខ្សាច់ដែលជាម្ចាស់ដី លោកមានការព្រួយបារម្មណ៍ ថារឿងនេះបើតុលាការ លោកមិនវិនិឆ្ឆយ័ ដោយយុត្តិធម៌ទេ ដីនេះពិតជាបាត់បង់ដូចលើកមុនទៀតហើយ។
ពួកគាត់សង្ឃឹមថា ការប្តឹងផ្តល់គ្នាទៅតុលាការលើកនេះ និងអាចទទូលបានយុត្តិធម៌ជាក់ជាពុំខាន ៕