(បន្ទាយមានជ័យ)៖ សត្វគោនៅក្រុងប៉ោយប៉ែត ជារឿងដដែលៗរាប់ឆ្នាំមកហើយ នៅតែបន្ត ដើរប្រសេកប្រសាចនៅលើដងផ្លូវសាធារណៈ និងទីប្រជុំជនទាំងយប់ទាំងថ្ងៃ ដែលធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់របៀបរៀបរយសោភ័ណភាព និងសុវត្ថិភាពចរាចររបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលក្រុងប៉ោយប៉ែត បានសេចក្តីព្រមានអនុវត្តវិធានការច្បាប់ចំពោះម្ចាស់គោ។
យោងតាមខ្លឹមសេចក្តីជំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ដោយកន្លងមកមាន សត្វគោក្របីបានដើរលើផ្លូវសាធារណៈ និងទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត ដែល ធ្វើឱ្យប៉ះ ពាល់ ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងសុវត្ថិភាពចរាចររបស់បងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ។ រដ្ឋបាលក្រុង និងអនុវត្តតាមច្បាប់លើម្ចាស់សត្វចិញ្ចឹម សត្វគោ ក្របី ក្នុង ភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវធ្វើការគ្រប់គ្រង សត្វចិញ្ចឹមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ចៀសវាង ប្រលែង ឱ្យដើរ ពាសវាល ពាសកាល ក្នុងទីប្រជុំជនក្រុង បើមិនអនុវត្ថតាមការណែនាំទេ ខាងអាជ្ញាធរក្រុង នឹងធ្វើការចាប់ឃាត់ទុក និងអនុវត្តតាមច្បាប់ជាធរមាន។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែតធ្វើឡើងនៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2021។
ពាក់ សត្វគោ ក្របីឲ្យដើ រប្រសេកប្រសាច ដោយម្ចាស់មិនអើពើខាងលើនេះមានប្រជាពលរដ្ឋ ធ្វើការរិៈគន់ទៅលើម្ចាស់ សត្វ គោ ក្របី ថាខ្វះ ភាពទទួលខុសត្រូវ ប្រលែង ចោលបានធ្វើ ឲ្យប៉ះពាល់ សម្បត្តិសាធារណៈ និងអ្នកដ៏ទៃ ដោយដើរស៊ី ដំណាំរបស់ប្រជាពលរដ្ឋ ផ្លែឈើ ខូចខាតសម្ភារៈប្រើប្រាស់ បង្កផលលំបាកដល់អ្នកធ្វើដំណើរ ដូចជាស្ទះ ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ជុះអាចម៍ ប្រឡាក់ លើផ្លូវ សំយ៉ាបផ្ទះ។ ក្នុងនោះប្រជាពលរដ្ឋក៏បានស្នើឲ្យ សមត្ថកិច្ច ចាត់វិធានការផាកពិន័យឲ្យបានធ្ងន់ធ្ងរ ដើម្បីឲ្យម្ចាស់គោក្របី រៀងចាលម្តង ថ្វីបើវិធានការមុនៗ របស់អាជ្ញាធរសមត្ថកិច្ច មិនសូវមានប្រសិទ្ធភាព ម្ចាស់គោអនុវត្តតាមតែមួយរយៈ មិនប៉ុន្មានថ្ងៃក្រោយមកក៏ប្រលែងចោលវិញដដែល៕(សារិទ្ធ)