ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក សហការណ៍ជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ និងកម្លាំងយោធា ការពារព្រំដែកគោកលេខ៥០៣ បានចុះឃាត់ពលករខ្មែរ បំរុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន១០នាក់ និងឃាត់ខ្លួនមេខ្យល់ម្នាក់រថយន្ត១គ្រឿង បាននៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាប្រជាពលរដ្ឋដែលបម្រុងឆ្លងដែននោះគឺសុទ្ធតែបុរសទាំងអស់ មកពីខេត្តព្រៃវែង ក្នុងនោះបានឃាត់ខ្លួនមេខ្យល់ម្នាក់និងរថយន្ត១គ្រឿងដឹកពលករខ្មែរបំរុងឆ្លង ÷
មានឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ររថយន្តម៉ាក់HIGHLANDER ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AH-3897 ។
ក្រោយពីឃាត់ខ្លួនហើយពលករទាំង១០នាក់នោះត្រូវបានសមត្ថកិច្ចចំរុះបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យស្វាយចេក។ ចំណែកមេខ្យល់និងរថយន្តកំពុងធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់…។
(3 កុំបីការពារ) (យើងរួមគ្នាការពារនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺ covid 19 តាមការណែនាំរបស់ក្រសួងសុខាភិបាល)