កំពង់ឆ្នាំង ៖ បងប្អូនប្រជាកសិករជាអ្នកធ្វើចំការនៅភូមិកំពង់រាំង និងភូមិស្ទឹងជ្រៅ ឃុំស្វាយជ្រុំស្រុករលាប្អៀរ មានចិត្តសប្បាយរីករាយ ព្រោះដៃដំឡូងជ្វា របស់ពួកគាត់ នៅក្នុងពេលនេះមានអ្នកមកទិញយកទៅដាំច្រើន ទោះបីស្ថិតក្នុងកាលៈទេសៈ កូវិដ១៩ ក៍ដោយ ។
លោក សុខ ធឿន អាយុ ៦៣ ឆ្នាំ ជាអ្នករស់នៅ ក្នុងភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៌ និងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៦ ខែមិថុនានេះ បានឱ្យ ដឹងថា មួយរយៈមុននេះ ដៃដំឡូង ជ្វារបស់គាត់លក់មិនដាច់សោះដោយគ្មានអ្នកទិញ តែប៉ុន្មានថ្ងៃនេះស្រាប់តែមានអ្នកមកទិញយកទៅដាំជាច្រើននាក់ ។ អាចថាជារដូវធ្លាក់ភ្លៀងមកដល់ផងក៏មានកសិករមកពីខាងព្រៃខ្មែរ មកពីស្រុកកំពង់ ត្រឡាច និងខ្លះទៀតមកពីខេត្តពោ ធិ៍សាត់ក៏មកទិញផងដែរ ។ ពួក គាត់ទិញដឹកទាំងគោយន្តៗត្រឡប់ ទៅវិញ ចំពោះតម្លៃនៅទីនេះវិញ ដៃដំឡូង១០០ដៃ ចង១ដុំ លក់បាន ២៥០០រៀល ។
ដោយឡែកសម្រាប់រូបគាត់ម្នាក់ ឯងក្នុងមួយថ្ងៃគាត់អាចកាត់ដៃដំទ្បូងជ្វា បានពីរ៤០ ទៅ ៥៩ដុំ ដែលអាចរកចំណូលបានពី ១០មុឺនទៅ១២ ម៉ឺនរៀលផងដែរ តែបើយកមកកាត់ កង ថ្លៃពលកម្ម ថ្លៃដាក់ជី និងបូមទឹកស្រោច ឃើញថានៅសល់ចំណេញល្មមអាចដោះស្រាយជីវ ភាពរស់នៅបាន១គ្រាដែរ ក្នុងស្ថានភាពកូវិដ១៩កុំពង់កើតមាន ។
ចំណែកកសិករ មកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ឈ្មោះ ជា ភាព កំពុងតែរៀបចងដៃដំឡូងនៅលើគោយន្តបានបញ្ជាក់ថា គាត់មកទិញដៃដំឡូងនៅទីនេះជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំមកទិញ តែមួយជើងទេ គឺមកអំឡុងពាក់កណ្ដាលខែ មិថុនា ដើម្បីយកទៅដាំដុះ ។
សម្រាប់ឆ្នាំនេះគាត់ ២នាក់បងថ្លៃ ទិញដៃដំឡូងជ្វា ចូលគ្នា ចំនួន ១៥០ ដុំ អស់ទឹកប្រាក់ ៣៧ ម៉ឺន៥ពាន់ ដែលអាចយកទៅដាំលើផ្ទៃដីកន្លះហិកតាម្នាក់ ព្រោះដំឡូង ជ្វាងាយដាំ តែមួយខែកន្លះ ទៅ ២ ខែនឹងទទួលផលហើយ។ គាត់
បានបញ្ជាក់ទៀតថា ដៃដំឡូងជ្វាដែលមកទិញឆ្នាំនេះធំៗល្អណាស់ សង្ឃឹមថា ពេលយកទៅដាំនិងទទួលបានផលខ្ពស់ពុំខានឡើយ ៕
(ដោយ ដារិទ្ធ)