ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

ចាប់បានហើយឃាតករកាប់សំលាប់ស្ត្រីចំណាស់មេម៉ាយរឿងទំនាស់ដីព្រំ

ចាប់បានហើយឃាតករកាប់សំលាប់ស្ត្រីចំណាស់មេម៉ាយរឿងទំនាស់ដីព្រំ

ចាប់បានហើយឃាតករកាប់សំលាប់ស្ត្រីចំណាស់មេម៉ាយរឿងទំនាស់ដីព្រំ
បន្ទាយមានជ័យ៖ចាប់បានហើយឃាតករកាប់សំលាប់ស្ត្រីចំណាស់មេម៉ាយរឿងទំនាស់ដីព្រំដែលឃាត់ខ្លួននៅវេលាម៉ោង៥,៣០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ស្ថិតភូមិឃូស្វាយ ឃុំបុស្បៅ ស្រុកព្រៈនេត្រព្រៈ។
លោកវរៈសេនីយ៍ឯក មាស រិទ្ធី អធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈបានប្រាប់ថា៖ជនសង្ស័យឃាតករដែលត្រូវឃាត់ខ្លួនមានឈ្មោះ ចយ សឺន ភេទប្រុសអាយុ៦៩ឆ្នាំរស់នៅភូមិខាងលើ។
លោកបានបញ្ជាក់ថា៖កាលពីវេលាម៉ោង១២រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ស្ថិតភូមិឃូស្វាយ ឃុំបុស្បៅ ស្រុកព្រៈនេត្រព្រៈ មានករណីឃាត់កម្មកាប់សំលាប់លើជនរងគ្រោះឈ្មោះ សូ សួង ភេទស្រីអាយុ៧៤ឆ្នាំ(ជាស្ត្រីមេម៉ាយ)រស់នៅភូមិខាងលើដោយឃាតករកាប់ចំក្បាលពីក្រោយចំនួន៤កន្លែងស្លាប់ក្នុងផ្លុកឈាមក្នុងបន្ទប់ផ្ទៈជាន់ក្រោមឈើលើថ្មក្រោមខណៈពេលដែលកំពុងដេកលង់លក់ជាមួយចៅប្រុសបានឃើញដែលឃាត់ករបានរត់គេចខ្លួន។
លោកវរៈសេនីយ៍ឯក មាស រិទ្ធី បានបញ្ជាក់ថា៖ក្រោយមានករណីឃាតកម្មកាប់សំលាប់ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះពិនិត្យសាកសពជនរងគ្រោះហើយស្រាវជ្រាវកំណត់មុខសញ្ញាបានឃាត់ខ្លួនឃាតករដៃដល់ឈ្មោះ ចយ សឺន ភេទប្រុសអាយុ៦៩ឆ្នាំនិងវត្ថុតាងពូថៅចំនួន១ នៅវេលាម៉ោង៥,៣០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ស្ថិតភូមិឃូស្វាយ ឃុំបុស្បៅ ស្រុកព្រៈនេត្រព្រៈ។
លោកបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យឃាតករដៃដល់ហើយត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរតាមចម្លើយសារភាពមូលហេតុដែលកាប់សំលាប់ស្ត្រីរងគ្រោះ ព្រោះរឿងទំនាស់ព្រំដីភូមិរបងជាប់គ្នាទើបមានឱកាសបានចូលកាប់ស្ត្រីរងគ្រោះបណ្តាលស្លាប់ ក្រោយសាកសួរហើយត្រូវរៀបសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕ (ប៊ុន ធឿន)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com