ក្មេងស្រី 3 នាក់មិនចេះហែលទឹកចុះលេងទឹកស្រះលង់ស្លាប់ម្នាក់គួរឲ្យសង្វេគ
ពោធិ៍សាត់ះក្មេងស្រីម្នាក់ក្នុងចំណោមពួកគេចំនួនបីនាក់បានលង់ទឹកស្លាប់ខណៈពេលចុះលេងទឹកស្រះទាំងដែលខ្លួនមិនចេះហែលទឹក។
ករណីនេះកើតឡើងនៅវេលាម៉ោង 12 និង 30 នាទីរសៀលថ្ងៃទី 27 ខែមិថុនាឆ្នាំ 2021 ក្នុងស្រះទឹកមួយកន្លែងស្ថិតក្នុងភូមិស្រែឫស្សី ឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់។
សមត្ថកិច្ចប្រាប់ឲ្យដឹងថាក្មេងស្រីរងគ្រោះស្លាប់ឈ្មោះ ម៉ៅស្រីរ័ត្ន អាយុ 14 ឆ្នាំ។ឯក្មេងស្រីពីរនាក់ទៀតឈ្មោះមុំសៀវម៉ី អាយុ 15 ឆ្នាំនិងម្នាក់ទៀតឈ្មោះសានស្រីនាថអាយុ 15 ឆ្នាំដូចគ្នាពួកគេជាសិស្សសាលារស់នៅក្នុងភូមិត្រពាំងស្មាច់ឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថានៅមុនពេលកើតហេតុក្រោយពីស្ទូងស្រូវរួចក្មេងស្រីទាំង 3 នាក់បានបបួលគ្នាមកចុះលេងក្នុងទឹកស្រះត្រង់ចំណុចខាងលើដែលមានជម្រៅ4 ម៉ែត្រកន្លះដោយក្មេងស្រីរងគ្រោះចុះទៅមុនផុតដៃផុតជើងប្រវេប្រវាឃើញដូចនេះក្មេងស្រី 2 នាក់ទៀតបាទព្យាយាមចុះទៅជួយដោយយកអាវដៃវែងបោះឲ្យតោងដើម្បីទាញជាអកុសលក្មេងស្រីរងគ្រោះបានរបូតដៃចេញពីអាវលង់ស្លាប់គួរឱ្យសង្វែកតែម្ដង។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
0
ក្មេងស្រី 3 នាក់មិនចេះហែលទឹកចុះលេងទឹកស្រះលង់ស្លាប់ម្នាក់គួរឲ្យសង្វេគ

Filed in: សន្តិសុខ សង្គម