ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

សកម្មភាព​ដឹកជញ្ជូន​ឈើ នៅក្នុង​ខេត្ត​ព្រះវិហារ បាន​ចាប់​កម្រើក​ឡើង​វិញ ប៉ុន្តែ បាន​រង​ការបង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​ជា​បន្តបន្ទាប់ !

សកម្មភាព​ដឹកជញ្ជូន​ឈើ នៅក្នុង​ខេត្ត​ព្រះវិហារ បាន​ចាប់​កម្រើក​ឡើង​វិញ ប៉ុន្តែ បាន​រង​ការបង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​ជា​បន្តបន្ទាប់ !

APNNEWS
​ខេត្ត​ព្រះវិហារ​៖ រថយន្ត​ប្រភេទ​យី​ឌុប និង​ស៊េរី​ទំនើប​តូចធំ ស្ទើរ​គ្រប់​ប្រភេទ ត្រូវ​គេ​ឃើញ ក្រុម​ឈ្មួញ​មួយ​ក្តាប់​តូច បាន​យកមក​ប្រើប្រាស់​ជា​មធ្យោបាយ ក្នុង​ការដឹកជញ្ជូន​ឈើ​ធ្វើ​ជំនួញ ដោយ​ចរាចរណ៍​ចេញពី​ខេត្ត​មួយ ឆ្លងកាត់​ខេត្ត​មួយ​ទៀត ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទី​ឈប់​សំចត នៃ​គោលដៅ​ចែកចាយ និង​លក់​ឈើ​ទាំង​នោះ​។​

​សកម្មភាព​ធ្វើ​ជំនួញ​ឈើ​ល្មើស​ច្បាប់​នោះ ត្រូវ​គេ​កត់សម្គាល់ឃើញ​ថា តែង​បាន​រង​នូវ​ការបង្ក្រាប និង​រឹបអូស​យក​រថយន្ត ដែល​ផ្ទុក​ទៅ​ដោយ​ឈើ​អារ​គ្រប់​ប្រភេទ​នោះ បាន​ជា​បន្តបន្ទាប់ បើទោះបីជា​ឈ្មួញ​បាន​ប្រើ​គ្រប់​កលល្បិច ដឹកជញ្ជូន​ឈើ​បំភ័ន្ធភ្នែក​សមត្ថកិច្ច​យ៉ាងណាក្តី​។​

​ជាក់ស្តែង នៅ​ព្រលប់​ថ្ងៃទី​២០​កុម្ភះ​ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ ក្រោម​កិច្ចសហកា​រណ៍ រវាង​មន្ត្រី​ព្រៃឈើ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​រវៀង បាន​ប្រដេញ​តាម​រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង ដោយ​សង្ស័យ​ថា រថយន្ត​នោះ​មាន​ផ្ទុក​ទៅ​ដោយ​ឈើ​ល្មើសច្បាប់ បាន​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ ដែនដី​ដែល​ក្រុម​ខ្លួន​គ្រប់គ្រង​។​

​សេចក្តីរាយការណ៍​បានឲ្យដឹងថា ក្រុម​សមត្ថកិច្ច​បាន​ប្រដេញ​ស្ទាក់​ចាប់​រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង ដោយ​១​គ្រឿង​គេ​បានដឹងថា ដឹកឈើ​ក្រញូង ដែល​ជា​ឈើប្រណិត និង​ជា​ប្រភេទ​ឈើ​កម្រ និង​១​គ្រឿង​ទៀត ដឹកឈើ​អារ​ប្រភេទ​លេខ​១ ដោយ​ចរាចរណ៍​ចេញពី​ដែនដី​ស្រុក​ជាំ​ក្សាន្ត បើក​កាត់​ដី​ក្រុង​ព្រះវិហារ និង​ឆ្ពោះ​មក​កាន់​ស្រុក​រវៀង​។ ហើយ​រថយន្ត​ដឹកឈើ​ទាំង​ពីរ​គ្រឿង​នោះ បាន​រង​ការ​ប្រដេញ​ស្ទាក់ចាប់ ពី​កម្លាំង​សមត្ថកិច្ច​ក្នុង​តំបន់ ប៉ុន្ត សមត្ថកិច្ច​ស្ទាក់​ចាប់បាន​តែ​មួយ​គ្រឿង ដឹកឈើ​អារ​ប្រភេទ​ឈើ​សុ​ក្រំ ប្រមាណ​ជិត​២០​សន្លឹក រីឯ រថយន្ត​មួយ​គ្រឿង​ទៀត ដែល​គេ​សង្ស័យថា ដឹកឈើ​ក្រញូង​នោះ បាន​បើក​គេចចេញ​ពី​សមត្ថកិច្ច ដោយ​សុ​វត្តិភាព​។​

​សេចក្តីរាយការណ៍​ដដែល បានឲ្យដឹង​ទៀតថា រថយន្ត​ស៊េរី​ទំនើ​មួយគ្រឿង ដែល​ដឹកឈើ​អារ​ប្រភេទ​សុ​ក្រំ​ជិត​២០​សន្លឹក​នោះ ត្រូវបាន​អ្នកបើកបរ បើក​គេចចេញ​ពី​សមត្ថកិច្ច មក​ទម្លាក់​ឈើ​ចោល និង​លាក់​រថយន្ត​នោះ​ក្នុង​ព្រៃ​មួយកន្លែង នៅក្នុង​ស្រុក​សង្គម​ថ្មី ហើយ​ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​អាវុធហត្ថ រកឃើញ និង​ធ្វើការ​រឹបអូស​បាន នៅ​ម៉ោង​ជាង​៨​យប់ ថ្ងៃទី​២០​កុម្ភះ​២០២០​ម្សិលមិញ​នេះ​។ ចំណែក អ្នកបើកបរ​រថយន្ត​ដឹកឈើ​នោះ បាន​រត់គេចខ្លួន​បាត់​ទាំង​យប់​ងងឹត​។​

​ក្រោយ​ការបង្ក្រាប រឹបអូស​រថយន្ត និង​ឈើ​នោះ​រួច វត្ថុតាង​បទល្មើស ត្រូវបាន​នាំយក​មក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​គួរ​បញ្ជ​ក់ថា កាលពី​ថ្ងៃ​ទី​៧​កុម្ភះ និង​នៅ​ថ្ងៃទី​១១​កុម្ភះ​ឆ្នាំ​២០២០ កន្លងទៅនេះ កម្លាំង​សមត្ថកិច្ច​ស្រុក​រវៀង ក៏​បាន​ធ្វើ​ការបង្ក្រាប​បាន​រថយន្ត​យី​ឌុប ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ជាំ​ក្សាន្ត នាំ​ឆ្ពោះទៅកាន់​ខេត្ត​កំពង់ធំ បាន​ចំនួន ២​គ្រឿង​រួចមកហើយ​។ ដោយ​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ ឈ្មួញ​បាន​ប្រើ​ល្បិច​ដាក់​បាវ​អង្កាម និង​បាវ​ដំឡូង​ពីលើ និង​ដាក់​ឈើ​ពីក្រោម ដើម្បី​បំភ័ន្ធ​សមត្ថកិច្ច​។ ប៉ុន្តែ បើទោះបីជា​ឈ្មួញ​បាន​ប្រើល្បិច​ខ្ពស់​យ៉ាងណា ក៏​គេច​មិន​ផុត​ពី​កណ្តាប់ដៃ​របស់​សមត្ថកិច្ច​នោះឡើយ​។​

​រថយន្ត​ដែល​បង្ក្រាប​បាន នៅ​យប់​ថ្ងៃទី​៧​កុម្ភះ​កន្លងទៅនេះ គឺ​ជា​រថយន្ត​ប្រភេទ​វេ​អង ដាក់​អង្កាម​ពីលើ បង្កប់​ឈើ​ពីក្រោម​ជាង ៤០​ម៉ែត្រគូប​ត្រីគុណ បាន​រង​ការបង្ក្រាប​ពី​កម្លាំង​បរិស្ថាន​បឹង​ពែ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ នៅលើ​ដងផ្លូវ​ជាតិ លេខ​៦២ នៅមុខ​ផ្សារ​លោក​ឧកញ៉ា ទ្រី ភាព ទន្លេ​ម្រេច ស្ថិតក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា រថយន្ត​មួយ​គ្រឿង​ដែល​រង​ការបង្ក្រាប​នៅពេលនោះ គឺជា​ប្រភេទ​វេ​អង ពាក់​ស្លាក​លេខ ភ្នំពេញ 3A.5671 ក្បាល​ស ទ្រុង​ខៀវ រថយន្ត​នេះ​ជា​របស់​ប្តី​ប្រពន្ធ​ពីរ​នាក់ ដោយ​ប្តី​ឈ្មោះ យ៉េង និង​ប្រពន្ធ ឈ្មោះ ស៊ុន លី ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​នោះទេ​។ ហើយ​ឈើ​ដែល​ដកហូត​បាន មាន​ចំនួន​ជាង ៤០​ម៉ែត្រគូប​ត្រីគុណ បង្កប់​ក្រោម​បាវ​អង្កាម ហើយ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ រស់នៅ​ភូមិ​តា​រ៉េ​ន​ជោ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ​។ រថយន្ត​ដឹកឈើ ត្រូវបាន​នាំយក​មក​រក្សាទុក នៅ​ស្នាក់ការ​បរិស្ថាន​បឹង​ពែ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ដោយឡែក រថយន្ត​ប្រភេទ​វេ​អង​ដឹកឈើ បង្កប់​ក្រោម​បាវ​ដំឡូង​មី​ក្រៀម មួយគ្រឿង​ទៀត ត្រូវបាន​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង សហការណ៍​ជាមួយ កម្លាំង​កង​រាជ​អាវុធ​ស្រុក ចុះ​ស្ទាក់ចាប់ នៅ​ថ្ងៃ​ទី​១១​កុម្ភះ​ឆ្នាំ​២០២០ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦២ ស្ថិតក្នុង​ភូមិ​ជី​អោក ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ក្រោយ​ការឃាត់​ត្រួតពិនិត្យ​រួច រថ​រថយន្ត  V-1 ប្រភេទ Hyundia ពណ៌ ស  ទ្រុង​ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ កំពង់ចាម 3A-6742 សមត្ថកិច្ច​បាន​រកឃើញ​ថា រថយន្ត​១​គ្រឿង​នេះ បាន​ដឹក​ដំឡូង​មី​ពីលើ បង្កប់​ឈើ​អារ​រាប់សិប​ម៉ែត្រគូប​ពីក្រោម ចេញពី​ស្រុក​ជាំ​ក្សាន្ត ជាប់​ព្រំដែន​ថៃ រីឯ​ការដឹកជញ្ជូន​ឈើ​នោះ គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ​។​

​ក្រោយ​ការបង្ក្រាប រថយន្ត និង​ឈើ​ដែល​មាន​ចំនួន​រាប់សិប​ម៉ែត្រគូប​នោះ ត្រូវបាន​នាំយក​មក​រក្សាទុក នៅ​ទីស្នាក់ការ សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​ចងក្រង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
​ដោយ ៖ គ្រូ​ពេជ្រ​ស្តេច​ថ្នាំ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com