ជនសង្សយ័២នាក់ត្រូវបានសមត្ថ កិច្ចស្រាវជ្រាវឃាត់ខ្លួនក្នុងករណីនិងចាប់រំលោភកុមារីអាយុត្រឹមតែ១៩ខែ
កំពង់ឆ្នាំង: ជនសង្សយ័២នាក់ត្រូវបានសមត្ថកិច្ចនគបាលមូលដ្ឋានស្រាវជ្រាវឃាត់ខ្លួន នៅក្នុងករណីចាប់រំលោភកុមារីអាយុត្រឹមតែ១៩ខែនៅក្នុងស្រុកជល់គិរី បញ្ជូនទៅស្នងការនគបាលខេត្តនៅរសៀល ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០ ២១នេះ ។
សមត្ថកិច្ចនគបាលស្រុកជលគីរីបានអោយដឹង នៅល្ងាចថ្ងៃទី៣០ នេះថា ករណីខាងលើនេះបានកើត ឡើងនៅវេលាម៉ោង១៨ និង០៥នា
ទី ល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០ ២១ កន្លងទៅ នៅចំណុចគុម្ពឫស្សីក្រោយផ្ទះឈ្មោះ ឯក យុន ស្ថិតក្នុងភូមិព្រែកឆ្ដោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយជនសង្សយ័ និងបក្ខពួកបានចាប់រំលោភសេពសន្ថវ:ទៅលើកុមារី អាយុ ១៩ ខែ ម្នាក់រស់នៅភូមិ ឃុំ ជាមួយគ្នា ។
កុមារីរងគ្រោះ មាន អាយុ១៩ខែមានឪពុកឈ្មោះ កូយវ៉ា អាយុ៤៤ឆ្នាំ ម្តា យឈ្មោះ អាន កំសត់អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកឆ្តោរ ឃុំកំ ពង់អូស ស្រុកជលគីរី ។
សមត្ថកិច្ច នគបាលស្រុកជលគីរីបានអោយដឹងទៀតថា ជនសង្សយ័ទាំង២នាក់ខាងលើនេះមាន ១/ឈ្មោះ ម៉ុក វ៉ាន់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នកពរកុមារីរងគ្រោះទៅទិញនំ និង ២/ឈ្មោះ
សូត្រ សំណាង ភេទ ប្រុស អាយុ ២០ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្នុងភូមិឃុំជាមួយគ្នា ។ មុនពេលកើតហេតុជនសង្ស យ័ទាំងពីរនាក់បានផឹក ស្រាជាមួយ គ្នាក្រោយផឹកស្រារួចឈ្មោះ ម៉ុកវ៉ានបានពក្មេងស្រីទៅទិញនំ ហើយបានបាត់ប្រមាណជា២ម៉ោងក៍ត្រឡប់មកវិញ ហើយក៏បានត្រឡប់ទៅផ្ទះបាត់ ។ ចំណែកកុមារីកុមារីរងគ្រោះក្រោយពេលកើតហេតុ ចេះតែយំ ម្តាយកយកទៅមុជទឹក ទើបពិនិត្យឃើញកូនស្រីខ្លួនធ្លាក់ឈាមតាមប្រដាប់ភេទ ទើបប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវចាប់ជនសង្ស័យ ។
ករណីនេះក្រោយពីធ្វើសកម្មភាពជនសង្ស័យបានគេចខ្លួនបាត់ ហើ យត្រូវបាន សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកជលគិរី និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ពីរនាក់ខាងលើ នៅថ្ងៃទី៣០ ខែមិ ថុនា ឆ្នាំ២០២១ និងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ៣០ ខែមិថុនានេះ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
កំពង់ឆ្នាំងថ្ងៃទី៣០ ០៦ ២០២១