ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ឃាត់ខ្លួនជនសង្ស័យ៣នាក់ចែកចាយប្រើប្រាស់គ្រឿងញៀន៣ថង់ធំ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ចែកចាយប្រើប្រាស់គ្រឿងញៀន៣ថង់ធំ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ចែកចាយប្រើប្រាស់គ្រឿងញៀន៣ថង់ធំ
បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យ៣នាក់ចែកចាយប្រើប្រាស់គ្រឿងញៀន៣ថង់ធំដែលឃាត់នៅវេលាម៉ោង៥,៣០នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នៅចំណុចវាលស្រែប្រឡាយឯកភាពស្ថិតភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
លោកវរៈសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា៖ជនសង្ស័យ៣នាក់មាន១.ឈ្មោះ សំ មេសា ភេទប្រុសអាយុ២០ឆ្នាំ ២.ឈ្មោះ ឌឿន ចិន ភេទប្រុសអាយុ២៥ឆ្នាំ ៣.ឈ្មោះ ហយ សុភាព ភេទប្រុសអាយុ២២ឆ្នាំជនសង្ស័យរស់នៅភូមិ.ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌ពីអាជ្ញាធរមូលដ្ឋានមានក្មេងទំនើងជួបជុំគ្នាប្រើប្រាស់គ្រឿងញៀននៅម្តុំវាលស្រែចំណុចប្រឡាយឯកភាពរាល់ថ្ងៃនិងល្ងាច ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរីចុះស្រាវជ្រាវកំណត់មុខសញ្ញាបានចុះប្រតិបត្តិការបង្ក្រាបមាន២នាក់រត់ឡើងរថយន្តគេចខ្លួនបាត់រថយន្តធុនកាំម៉ារីសេរីចាស់ពាក់ផ្លាក់លេខភ្នំពេញ2F.4940និងឃាត់ខ្លួនជនសង្ស័យបាន៣នាក់រឹបអូសវត្ថុតាងគ្រឿងញៀនបាន៣ថង់ជាប្រភេទមេតំហ្វេតាមីនហៅខេទឹកក។
លោកវរៈសេនីយ៍ឯក ស៊ីន ណារ៉ាក់ បានបញ្ជាក់ថា៖ក្រោយពេលឃាត់ជនសង្ស័យ៣នាក់និងវត្ថុតាងគ្រឿងញៀន៣ថង់ក្រោយពេលសាកសួរចម្លើយហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕ (ប៊ុន ធឿន)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com