បុរសពីនាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងដោយសារថយន្តបុកម៉ូតូ
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបើកបញ្ច្រាសទិស បានបុកគ្នាបណ្តាលឲ្យមនុស្សពីនាក់ស្លាប់ភ្លាមៗនៅនិងកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧។
ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងត្រង់ចំណុចភូមិទី១ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះពីនាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខកោះកុង1A1192។
បើកបរពីលិចទៅកើតមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេកំពង់ស្ពឺ3A-6361។
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីកើតទៅលិចបុកពេញទំហឹងនិងកិនជនរងគ្រោះស្លាប់ភ្លាមៗនៅនិងកន្លែង។
ប្រភពបានបន្តថាអ្នកបើកបររថយន្តក្រោយកើតហេតុចុះរត់គេចខ្លួនបាត់ស្រមោលសពជនរងគ្រោះទាំងពីនាក់សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិឲ្យទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី
។ ចំពោះវត្ថុតាងទាំងពីរ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង
រងចាំដោះស្រាយនៅពេលក្រោយ៕
មៀច ឈាន ០១.០៧.២១
0
បុរសពីនាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងដោយសារថយន្តបុកម៉ូតូ

Filed in: សន្តិសុខ សង្គម