រថយន្តដឹកអ្នកដំណើចុះពីភ្នំគីរីម្យក្រឡាប់បណ្តាលឱ្យមនុស្ស៩នាក់រងរបួសធ្ងន់ស្រាល
រថយន្តមួយគ្រឿងដឹកអ្នកដំណើរចុះជំរាលភ្នំរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់បណ្តាលឲ្យមនុស្ស៩នាក់រងរបួសធ្ងន់ស្រាល។ហេតុការណ៍នេះកើតឡើងនៅលើជំរាលភ្នំគីរីរម្យត្រង់ចំណុចយាយម៉ៅបាំងដៃ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣ ខែកកដ្តា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកស្តារិច ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2W-8740 បើកបរដោយឈ្មោះ វីរៈ បុត្រ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាលាស្រុក ឃុំកោងកាង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដឹកអ្នកដំណើចំនួន៨នាក់ បើកចុះពីលើភ្នំគីរីរម្យដល់ចំណុចខាងលើបានរអិលកង់រថយន្តរ៉េចង្កូតធ្លាក់ផ្លវក្រឡាប់ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៩នាក់។
ប្រភពដដែលបានបន្តថា អ្នករងរបួសទាំងអស់ត្រូវបានរថយ្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំពោះរថយន្តបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរងចាំដោះស្រាយនៅពេលក្រោយ៕
០៤.០៧.២១
0
រថយន្តដឹកអ្នកដំណើចុះពីភ្នំគីរីម្យក្រឡាប់បណ្តាលឱ្យមនុស្ស៩នាក់រងរបួសធ្ងន់ស្រាល

Filed in: សន្តិសុខ សង្គម