រយៈពេល២ថ្ងៃខេត្តបន្ទាយមានជ័យរកឃើញអ្នកវិជ្ជមានកូវីដ.១៩មានចំនួន១៦៤នាក់និងស្លាប់កើនឡើង៣៦នាក់
បន្ទាយមានជ័យរយៈពេល២ថ្ងៃខេត្តបន្ទាយមានជ័យរកឃើញអ្នកវិជ្ជមានកូវីដ.១៩មានចំនួន១៦៤នាក់និងស្លាប់កើនឡើង៣៦នាក់រហូតដល់ថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២១នេះ។
ដោយយោងតាមរបាយការណ៍រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានប្រកាសព័ត៌មានថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២១បានរកឃើញអ្នកវិជ្ជមានកូវីដ.១៩មានចំនួន៧៨នាក់ ស្រី៤៧នាក់ នៅថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២១បានរកឃើញអ្នកវិជ្ជមានកូវីដ.១៩មានចំនួន៨៦នាក់ស្រី៣៧នាក់ហើយមានអ្នកដែលស្លាប់ដោយវិជ្ជមានកូវីដ.១៩កើនឡើងដល់៣៦នាក់ស្រី១៨នាក់។
ព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ខេត្តបន្ទាយមានជ័យមានអ្នកវិជ្ជមានកូវីដ.១៩មានចំនួន៥,៩១៥នាក់ស្រី២,៩៦៦នាក់ អ្នកជាសៈស្បើយមានចំនួន៣,៩៦៩នាក់ ស្រី១,៩៦០នាក់ អ្នកវិជ្ជមានកូវីដ.១៩ថ្មីដែលកំពុងសម្រាកព្យបាលមានចំនួន១,៩១០នាក់ស្រី៩៧៥នាក់ និងអ្នកវិជ្ជមានកូវីដ.១៩ដែលស្លាប់កើនឡើងចំនួន៣៦នាក់ស្រី១៨នាក់ ស្លាប់ក្រៅមន្ទីពេទ្យ៤នាក់មានជនជាតិបរទេសចំនួន៥នាក់ស្រី២នាក់មានជនជាតិថៃចំនួន២នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន៣នាក់។
នៅថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២១នេះក្រុងសិរីសោភ័ណបានរកឃើញអ្នកវិជ្ជមានកូវីដ.១៩មានចំនួន៣២នាក់ស្រី២៣នាក់ និងស្រុកមង្គលបូរីរកឃើញអ្នកវិជ្ជមានកូវីដ.១៩មានចំនួន១០នាក់៕
0
រយៈពេល២ថ្ងៃខេត្តបន្ទាយមានជ័យរកឃើញអ្នកវិជ្ជមានកូវីដ.១៩មានចំនួន១៦៤នាក់និងស្លាប់កើនឡើង៣៦នាក់

Filed in: សន្តិសុខ សង្គម