ស្រូវប្រជាកសិកស្ថិតចំនួនបីឃុំក្នុងស្រុកស្ទោងខេត្តកំពង់ធំ-កំពុងជួបគ្រោះរាំងស្ងួត-ខ្វះខាតទឹក
MC-ស្រូវវស្សានិងស្រូវមិនប្រកាន់រដូវររបស់កសិករស្ថិតនៅក្នុងឃុំចំនួនបីស្រុកស្រុកស្ទោងកំពុងជួបគ្រោះរាំងស្ងួតដោយមិនមានភ្លៀងធ្លាក់។
លោក-ណែតសារី-អភិបាលស្រុកស្ទោងបានបញ្ជាក់ប្រាប់អោយដឹងនៅល្ងាចថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២១នេះថា-បន្ទាប់ពីអាកាសក្តៅគ្មានភ្លៀងធ្លាក់ជាងពីសប្តាហ៍កន្លមកនេះបានធ្វើអោយដំណាំកសិកម្មរបស់កសិករជាពិសេសដំណាំស្រូវនៅរដូវរបស់ពលរដ្ឋប្រមាពជាង៣០០ហិតា
កំពុងប្រឈមនិងខ្វះទឹកយ៉ាងខ្លាំងធ្វើអោយដីប្រេះក្រហែងដើមស្រូវស្វិតនិងក្រហមបណ្តើរៗ
-លោកបានបញ្ជាក់ថាក្នុងនោះមានស្រូវវស្សានិងស្រូវមិនប្រកាន់រដូវ-ស្ថិតនៅក្នុងឃុំចំនួនបីនៅស្រុកស្ទោងគឺឃុំម្ស៉ាក្រងឃុំសព្រោចនិងឃុំចំណាក្រោម។
លោកបន្តថាការជួបភាពរាំងស្ងួតនៅពេលនេះគឺដោយអាកាសធាតុក្តៅខ្លាំងមិនមានភ្លៀងធ្លាក់ជាង២
សប្តាហ៍មកហើយ-រីឯប្រព័ន្ធរឡាយមេទឹកដែលហូរចេញចេញពីទំនប់៣០កញ្ញាក៍ធ្លាក់ទៅលើស្ទឹងស្ទោងក៏ត្រូវរីងហួតដោយធម្មជាតិអស់ដែរ។
លោកបញ្ជាក់ថាបើទោះបីរាជរដ្ឋាភិបាលបានបង្កើតប្រព័ន្ធធរាសាស្ត្រប្រឡាយទឹកខ្វាត់ខ្វែងមានទំនប់ស្ទាក់ទ្វារទឹកបិទបើកក៏ដោយក៏មិនអាចផ្គត់ផ្គង់ទឹកសម្រាទឹកប់ប្រើប្រាស់លើដំណាំស្រូវរបស់ពលរដ្ឋគ្រប់គ្រាន់ឡើយព្រោះទឹកទាំងនេះរីងដោយធម្មជាតិ។ដូច្នេះមានតែរងចាំទឹកភ្លៀងព្រោះថាប្រព័ន្ធប្រឡាយមេនិងទឹកស្ទឹងបឹងបានរីងហួតស្ទើគ្រប់កន្លែងក្នុងរដូវវស្សាឆ្នាំនេះ។
លោកបន្ថែមថា-ប្រសិនបើជាអាកាសធាតុក្តៅបែបនេះគ្មានភ្លៀងធ្លាក់រយះពេលចាប់ពី៧ថ្ងៃទៅ១០ថ្ងៃទៀត-ដំណាំស្រូវរបស់កសិករនិងត្រូវក្រៀមស្វិងងាប់ដើមខូចខាតទាំងស្រុង។ដូច្នេះប្រជាកសិករមានតែរងចាំលើទឹកភ្លៀងនិងនយោបាយទឹកផ្សេងៗទៀតដើម្បីទប់ទឹកនិងស្ទាក់ទឹកទុកអោយបានគ្រប់គ្រាន់។
0
ស្រូវប្រជាកសិកស្ថិតចំនួនបីឃុំក្នុងស្រុកស្ទោងខេត្តកំពង់ធំ-កំពុងជួបគ្រោះរាំងស្ងួត-ខ្វះខាតទឹក

Filed in: សន្តិសុខ សង្គម