លួចម៉ូតូពីខេត្តពោធិ៍សាត់ទៅជាប់អន្ទាក់សមត្ថកិច្ចសហការនៅខេត្តកំពង់ស្ពឺ
ពោធិ៍សាត់ះ ជនសង្ស័យម្នាក់រួមជាមួយនឹងវត្ថុតាងម៉ូតូមួយគ្រឿងត្រូវបានកម្លាំងជំនាញនគរបាលខេត្តពោធិ៍សាត់សហការជាមួយនឹងកម្លាំងនគរបាលជំនាញខេត្តកំពង់ស្ពឺស្ទាក់ចាប់ជាប់នៅវេលាម៉ោង 6 ល្ងាចថ្ងៃទី 3 ខែកក្កដាឆ្នាំ 2021ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
លោកម៉ូលីដា ស្នងការរាំទទួលបន្ទុកផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានប្រាប់ឲ្យដឹងថាជនសង្ស័យឈ្មោះ ផុនកន ភេទប្រុសអាយុ 17 ឆ្នាំរស់នៅក្នុងភូមិស្រុកធំ ឃុំជើងកើតស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។ចំណែកម្ចាស់ម៉ូតូរងគ្រោះឈ្មោះឆេងឡាង ភេទស្រីអាយុ 21 ឆ្នាំរស់នៅក្នុងភូមិក្រាំងវែងឃុំស្នាអន្សាស្រុកក្រគរ។
លោកបញ្ជាក់ថាជនសង្ស័យខាងលើបានមកធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកbeat ពណ៌ខៀវលាយស ពាក់ស្លាកលេខពោធិ៍សាត់ 1K2578នៅចំណុចផ្ទះសំណាក់ស្រុកស្រែខណៈពេលដែលម្ចាស់ម៉ូតូរវល់ចូលបន្ទប់ទឹកក្នុងភូមិសារវ័ន្តឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់ជិះចេញយកទៅដល់ភូមិសាស្រ្តខេត្តកំពង់ស្ពឺទើបកម្លាំងសហការស្ទាក់ឃាត់ជាប់បញ្ជូនទាំងជនសង្ស័យនឹងវត្ថុតាងមកប្រគល់ជូននគរបាលស្រុកក្រគរដើម្បីបំពេញសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ចាត់ការតាមច្បាប់៕
0
លួចម៉ូតូពីខេត្តពោធិ៍សាត់ទៅជាប់អន្ទាក់សមត្ថកិច្ចសហការនៅខេត្តកំពង់ស្ពឺ

Filed in: សន្តិសុខ សង្គម