កព្ឆា ១២៥០០ដើម ត្រូវបានមន្ត្រីជំនាញស្នងការ ខេត្តឧត្ដរមានជ័យធ្វើការបង្ក្រាប ទីតាំងដីចំការដាំកព្ឆា មួយកន្លែង ត្រូវបង្ក្រាប
ខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលនិងនីតិវិធី ដឹកនាំបញ្ជាផ្ទាល់ ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្តរមានជ័យ
ឯកឧត្តម ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងកងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអន្លង់វែង បានចុះធ្វើការបង្ក្រាបទីតាំងចំការស្វាយ ១កន្លែង នៅចំណុចពាង ២ ស្ថិតក្នុងភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ដែលបានធ្វើសកម្មភាពលួចបង្កប់ដាំដំណាំកញ្ឆាខុសច្បាប់ មានទំហំ ៥,៥០០ ម៉ែត្រការ៉េ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់/ស្រី ០២នាក់ ព្រមទាំងធ្វើការដកហូតបាននូវ កញ្ឆាក្រៀមចំនួន ៣៦ គ.ក, កញ្ឆាស្រស់ចំនួន១២៥០០ដើម, រថយន្ត ១ គ្រឿង, គោយន្តកន្ត្រៃ ១ គ្រឿង. និងសម្ភារមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាង កំពុងរៀបចំក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវីធី ៕ ឧត្តរមានជ័យ ០៥ ០៧ ២០២១