ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

សមត្ថកិច្ច​ចូល​វាយខ្នោះ​ដល់​បន្ទប់​ហើយ ក្រុមចោរ​ដេក​ធ្វើ​មិនដឹង បន្ទាប់​ពី​បំបែកសំណុំរឿង វាយ​ប្លន់​ម៉ូតូ​បាន​សម្រេច ក្របួច​បាន​ជនសង្ស័យ​វ័យក្មេង​៦​នាក់​!

សមត្ថកិច្ច​ចូល​វាយខ្នោះ​ដល់​បន្ទប់​ហើយ ក្រុមចោរ​ដេក​ធ្វើ​មិនដឹង បន្ទាប់​ពី​បំបែកសំណុំរឿង វាយ​ប្លន់​ម៉ូតូ​បាន​សម្រេច ក្របួច​បាន​ជនសង្ស័យ​វ័យក្មេង​៦​នាក់​!

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​កម្លាំង​នគរបាល​ខណ្ឌ​ចំការមន ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​បង្ក្រាបបាន​ជនសង្ស័យ​ទាំង​៦​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់ យក​ម៉ូតូ​ពី​ជនរងគ្រោះ នៅ​ចំណុច​មុខកា​រ៉ា​ស​សាំង ភី​ធី​ធី (PTT) ក្បាលថ្នល់ ផ្លូវ​នរោត្តម ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ម៉ោង​២២:៥៤​នាទី​យប់ ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ បានសម្រេច​ហើយ​ជិះ​គេចខ្លួន រួច​យក​តែ​គ្រឿង​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​បាន​លុយ​តិចតួច ចូលដេក​ផ្ទះ សំណាក់​៣៤២ លើផ្លូវ​២៧១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​ខណ្ឌ​ចំការមន បាន​ធ្វើ​ការស្រាវជ្រាវ ដោយ​សហការ​ជាមួយ​ម្ចាស់​ផ្ទះសំណាក់​ខាងលើ រួច​ឆ្មក់​ចូល​ឃាត់ខ្លួន​បាន​បន្ត​បន្ទាប់​។​

​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០៦​នាក់​នេះ ធ្វើឡើង​ក្រោយ​មាន​ការចង្អុលបង្ហាញ​ពី ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ លោក​វរសេនីយ៍ឯក យិន សាន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បានឲ្យដឹង​ទៀតថា ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​របស់​លោក​បង្ក្រាបបាន​មាន ១.​ឈ្មោះ ចន្ថា វិច្ឆិកា ភេទ​ប្រុស ជាតិខ្មែរ មុខរបរ​គ្មាន ២.​ឈ្មោះ សេីរ ចាន់​ដា​រ៉ា ភេទ​ប្រុស ជាតិខ្មែរ មុខរបរ​គ្មាន ៣.​ឈ្មោះ សេីរ ចាន់​កក្កដា ភេទ​ប្រុស ជាតិខ្មែរ មុខរបរ​គ្មាន ៤.​ឈ្មោះ ទូច ឃួន ភេទ​ប្រុស ជាតិខ្មែរ មុខរបរ​គ្មាន ៥.​ឈ្មោះ សុខា វិ​រៈបុត្រ ភេទ​ប្រុស ជាតិខ្មែរ មុខរបរ​អ្នក​ចាក់​សាក់ និង ៦.​ឈ្មោះ នង រតនា ភេទ​ប្រុស ជាតិខ្មែរ មុខរបរ​គ្មាន​។​

​ដកហូត​វត្ថុតាង​រួមមាន ១.​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០២០ ពាក់​ស្លាក​លេខ កណ្តាល​1AH-9763 (​របស់​ជនរ​គ្រោះ ) ២.​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក​ល​ស្លាក​លេខ កំពង់ចាម​1D-9549 ៣.​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​1T-1445 និង ៤.​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​អ៊ុតស្កុ​ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HI-5954​។ បន្ទាប់​ពី​បញ្ចប់​ការសួរនាំ និង​ផ្អែក​តាម​ចម្លើយសារភាព កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ឌ បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង​០៦​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​ដោយ​÷​មាស​.​ណែ​ត​

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com