ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

ពលរដ្ឋ​ជិត​២​ពាន់​នាក់​ភ្ញាក់ផ្អើល​តៗ​គ្នា​ទៅ​ចាប់​ដី​នៅ​ស្រុក​ម៉ាឡៃ​

ពលរដ្ឋ​ជិត​២​ពាន់​នាក់​ភ្ញាក់ផ្អើល​តៗ​គ្នា​ទៅ​ចាប់​ដី​នៅ​ស្រុក​ម៉ាឡៃ​

ខេត្ត​បន្ទាយមានជ័យ ៖ ពលរដ្ឋ​ប្រុស​ស្រី​ប្រមាណ​ជិត​២០០០​នាក់ បាននាំគ្នា​ទៅ​រក​ចាប់​ដី​តាមរយៈ​មេខ្យល់​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ព្រៃ​ថៅកែ​យ៉ ព្រៃ​រនាមដូនសំ​និង​ព្រៃ រាំង​វង្ស​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។​

​ប្រភព​ប្រាប់ថា ពលរដ្ឋ​ប្រុស ស្រី​ក្មេង​ចាស់​ទាំង​អស់​ដែល​នាំ​គ្នា​ទៅ​ចាប់​ដី​តាមរយៈ​មេខ្យល់​នោះ​មាន​អ្នកខ្លះ​ជិះ​ម៉ូតូ ខ្លះ​ជិះ​រថយន្ត និង​ខ្លះទៀត​ជិះ​ម៉ូតូ​កង់​បី មកពី​ស្រុក ក្រុង ចំនួន​៣ ដូច​ជា​ក្រុង​ប៉ោយ​ប៉ែត ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ពលរដ្ឋ​ដែល​ធ្វើដំណើរ​មក​នោះ​បាន​ប្រាប់​ថា​ពួក គាត់​មួយ​ចំនួន​ត្រូវ​មេខ្យល់​កត់​ឈ្មោះ​យកប្រាក់​ខ្លះ​៣​ម៉ី​ន​រៀល ៥​ម៉ី​ន​រៀល​និង​១០​ម៉ី​ន​រៀល​ដែល​ពួក​មេខ្យល់​ដើរ​បំផុស​កត់​ឈ្មោះ​នា​ពេលកន្លងមក ចំណែក​អ្នកខ្លះ​ទៀត​មិនទាន់​ហ៊ាន​ចំណាយ​ប្រាក់​នោះទេ ដោយ​នាំគ្នា​ជិះ​ម៉ូតូ​ទៅ​មើល​ទីតាំង​ដី​ដែល​មេខ្យល់​ថា​ឲ្យ ។

​តែ​ទៅ​មិនទាន់​ដល់​ទីតាំង​ផង​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ហាមឃាត់​មិនឲ្យ​បន្តដំណើរ​ទៅមុខទៀត ក៏​នាំគ្នា​វិល​មក​ផ្ទះ​រៀងខ្លួន​នៅ​រសៀល​ថ្ងៃ​ដែល ។​

​ប្រភព​ដាច់ដោយឡែក​ប្រាប់ថាៈ ពលរដ្ឋ​ទាំង​អស់​នោះ​គេ​សង្ស័យថា មាន​មេខ្យល​បំផុស​ទៅ​ចាប់​ដី​នៅ​ព្រៃ​រនាមដូនសំ ព្រោះថា​ព្រៃ​ទាំងនោះ​មាន​មេខ្យល់​បំផុស​ពលរដ្ឋ​ឲ្យទៅ​កាប់​រុករាន​ទន្ទ្រាន​ម្ដង​រូ​ចមក​ហើយ​ដោយ​សន្យាថា ឲ្យ​ដី​ក្រោយពី​កាប់​អស់​ព្រៃ​ដី​វាល​រាប់ពាន់​ហិតា តែ​ផ្ទុយទៅវិញ​មេខ្យ​ឲ្យប្រាក់​ម្នាក់​២០០​ទៅ​៣០០​ដុល្លារ ទើប​ជា​ហេតុ​បង្ក​ភ្ញាក់ផ្អើល​តាម​គ្នា​មក​ចាប់យក ព្រោះ​ព្រៃ​ទាំងអស់នោះ​ទៅ​ជា​វាល​អស់ បើ​ពួកគាត់​មិន​នាំ​
​គ្នា​ទៅ​ចាប់​ទេ នៅ​ថ្ងៃ​ខាង​មុខ​ក្រុម​ឈ្មួញ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទិញ លក់ អស់​ជាមិនខាន​។​

​ជុំវិញ​ពលរដ្ឋ​នាំគ្នា​ទៅ​ចាប់​ដី​ខាងលើ​លោក​អភិបាលស្រុក​ម៉ាឡៃ​អែម សុខា​ប្រសាសន៍​តាម​ទូរ​សព្ទ​ថា ពលរដ្ឋ​ដែល​នាំគ្នា​មក​នោះ យើង​មិន​មាន​តួលេខ​ទេ ហើយ​បន្ថែម​ថា មក​តាមរយៈ​ជំទាវ ពោធិ​តី សាវ​តី ប្រធាន​ប្រតិភូ​នៃ​ឧត្តម​ក្រមប្រឹក្សា​ពិភាគ​ពិគ្រោះ​យោបល់ តែ​ជំទាវ​ហ្នឹង​មាន​ដី​នៅ​ទីណា លោក​មិន​បានដឹង​នោះទេ ។​

​លោក​បញ្ជាក់​គាត់​បាន​ដឹកនាំ​ពលរដ្ឋ​មក​យ៉ាង​អ​នាធិ​តេ​យ្យមក​ធ្វើ​សកម្មភាព​ពេញ​ព្រៃ​ដោយ​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ ម្យ៉ាង​លោក​បាន​ឲ្យកម្លាំង​ទប់ស្កាត់ ក្នុងនោះ​រួមមាន​កម្លាំង​សមត្ថកិច្ច​ស្រុក និង​កម្លាំង​ជំនាញ ដូច​ជា​មន្ត្រី​អនុរក្ស​បរិស្ថាន​នៅ​ព្រឹក​មិញ​នេះ​រួច​ហើយ ក្នុងនោះ​ជំទាវ​បាន​ប្រជុំ​ជាមួយ​កម្លាំង​សមត្ថកិច្ច តែ​មិន​ដឹង​និយាយ​បែប​ណា​ព្រោះ​មនុស្ស​ច្រើន​ចូល​អត់​ដល់ ។

​លោក​បញ្ជាក់ថា អ្នក​ណា​មិន​ចង់​បាន​ដី​បើ​គេ​ហៅ​មក​យក​ដី តែ​សម័យនេះ​មាន​ដី​មកពីណា​? ត្រង់​ពលរដ្ឋ​អស់ប្រាក់​លោក​មិន​ទទួលបាន​ព័ត៌មាន​នេះ​ទេ​។​

​ករណីនេះ មិនអាច​សុំ​ការទំនាក់ទំនង​ពី​លោកជំទាវ​ពោធិ​តីសាវ​តី ប្រធានប្រ​ត្តិ​ភូ​នៃ​ឩ​ត្ត​ម​ក្រម​ប្រឹក្សា​ពិ​ភាគ​ពិគ្រោះ​យោបល់​នៃ​គណៈបក្ស​ធម្មាធិប្បតេយ្យ​បានទេ អ្នកសារព័ត៌មាន​ព្យាយាម​ដែរ តែ​មិន​បាន​ជួប ៕
​ដោយ​÷​មាស​ណែ​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com