ជនជាតិចិនស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្តបុកបង្គោលផ្ទាំងប៉ាន់ណូទៅមុខលេងរួច…
ភ្នំពេញ: បុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងទន់ខ្លួនរថយន្ត lexus rx470 មួយគ្រឿងលឿនដូចហោះជ្រុលទៅបុកបង្គោលផ្ទាំងប៉ាន់ណូ រីឯរថយន្តដាច់កាឡេកង់មុខរីឯរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្ត lexus rx470 មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-1288ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកបង្គោលផ្ទាំងប៉ាន់ណូពេញទំហឹងបណ្តាលបណ្ដាឲ្យទ្រេតទៅខាងចំណែករថយន្តដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕