ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់
0

​ឯកឧត្តម នាង ឃីម ជម្រុញ​ដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​រួបរួម​សាមគ្គី​គ្នា ថែរក្សា​នូវ​សមិទ្ធផល​ដែល​ថ្នាក់ដឹកនាំ​របស់​យើង​បាន​កសាងឡើង​

​ឯកឧត្តម នាង ឃីម ជម្រុញ​ដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​រួបរួម​សាមគ្គី​គ្នា ថែរក្សា​នូវ​សមិទ្ធផល​ដែល​ថ្នាក់ដឹកនាំ​របស់​យើង​បាន​កសាងឡើង​

​មានប្រសាសន៍​ទៅកាន់ សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​ជាមួយ​សកម្មជន​បក្ស ឯកឧត្តម នាង ឃីម សមាជិក​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​កិត្តិយស​បក្ស​ស្រុក​អន្លង់វែង បាន​លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះ​ប្រទេស​ពី​របប​ប្រល័យ​ពូជសាសន៍ ហើយ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍ និង​ស្តារ​ប្រទេស អោយ​រីក​ចម្រើន​រហូត​ដល់​សព្វថ្ងៃ ដោយ​មិន​ខ្លាច​នឿយហត់​។​

​ឯកឧត្តម​បន្តថា សមាជិក សមាជិកា​គណបក្ស​ទាំងអស់ ត្រូវ​រួបរួម​សាមគ្គី​គ្នា ថែរក្សា​នូវ​សមិទ្ធផល ដែល​យើង​បាន​មើលឃើញ​ផ្ទាល់​នឹង​ភ្នែក​នៅ​ទូ​រទាំង​ប្រទេស​កម្ពុជា​។ ដូច្នេះ​ជា​ការឆ្លើយតប ក្នុងនាម​ជា​អ្នក​ប្រចាំ​មូលដ្ឋាន ត្រូវខិតខំ​អភិវឌ្ឍន៍​ភូមិ​-​ឃុំ ដូច​ជា​ការយកចិត្តទុកដាក់ និង​បម្រើ​ប្រជាពលរដ្ឋ ជម្រុញ​ដល់​អាជ្ញាធរ លើកកម្ពស់​បម្រើសេវា​សាធារណៈ ជា​ពិសេស​ដោះស្រាយ​កង្វល់​នានា​របស់​ប្រជាពលរដ្ឋ​។ ជាងនេះទៅទៀត យើង​ត្រូវ​រួម​សាមគ្គី​គ្នា​បម្រើ​អោយ​ប្រជាជន​អោយអស់​ពី​កម្លាំងកាយ​ចិត្ត និង​គ្រប់​កាលៈទេសៈ ដើម្បី​ភាព​សុខ​ដម​រម្យ​នា ក្នុង​សង្គម​គ្រួសារ​ខ្មែរ​ទាំងមូល និង​ដើម្បី​អនាគត​ប្រទេសជាតិ​ព្រមទាំង​កូនចៅ​គ្រប់ៗ​ជំនាន់ អោយ ជួប​តែ​សុខសន្តិភាព និង​សម្បូរ​រុងរឿង​ជា​រៀងរហូត​។​

​ឯកឧត្តម​បាន​មានប្រសាសន៍ ធ្វើការ​ណែនាំ​ដល់ អនុសាខា និង​ក្រុម​បក្ស​ទាំងអស់ ត្រូវ​គ្រប់គ្រង​សមាជិក​អោយ​សហការគ្នា​បាន​ល្អប្រសើរ អោយ​អនុវត្តន៍​តួនាទី​ភារកិច្ច តាម​ផែនការ​ថ្នាក់លើ គឺ​ត្រូវ​ខិតខំ​ប្រតិបត្តិ​អោយបាន​ត្រឹមត្រូវ តាម​កម្មវិធី​នយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជន ខិតខំ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​នយោបាយ​បក្ស អំពី​ច្បាប់​រដ្ឋ​ដល់​ប្រជាជន និង​ត្រូវ​ថែរក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង រក្សា​ការសម្ងាត់​របស់​គណបក្ស ព្រមទាំង​ជម្រុញ​អោយមាន​ការខិតខំ​រៀនសូត្រ​ដល់​យុវជន​បក្ស ដែល​ជា​ការលើកកម្ពស់​សមត្ថភាព និង​គុណធម៌ ដើម្បី​សម្រេច​ភារកិច្ច​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស ឆ្ពោះទៅរក​ភាព​រីកចំរើន​បន្ត​ទៀត​។​ដោយ​÷​សាន់​ឆដា​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com