ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និង រដ្ឋបាលខេត្តឧត្តរមានជ័យចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្លូវលំ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងជាច្រើនកន្លែង

រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និង រដ្ឋបាលខេត្តឧត្តរមានជ័យចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្លូវលំ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងជាច្រើនកន្លែង

រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និង រដ្ឋបាលខេត្តឧត្តរមានជ័យចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្លូវលំ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងជាច្រើនកន្លែង

ខេត្តឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០២១នេះ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ឯកឧត្តមសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើដោយ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ រួមទាំងក្រុមការងារ បានចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្លូវលំក្រាលគ្រួសក្រហម ដែលរងផលប៉ះពាល់និងខូចខាត បាក់ស្រុត ដោយសារជំនន់ទឹកភ្លៀង ចំនួន២ខ្សែស្ថិតនៅត្រង់ចំណុច ត្រពាំងទ័ពសៀម ភូមិត្បែងចាស់ និងភូមិត្បែងថ្មី ឃុំអំពិលស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងថា ការជួសជុលផ្លូវលំក្រាលក្រហមនេះឡើង គឺដើម្បីបង្កើតភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងតំបន់នេះ ធ្វើដំណើរ និងដឹកកសិផលទៅលក់លើទីផ្សារ ជាពិសេសអនុវត្តន៍ទៅតាម យុទ្ធសាស្រ្ដ ពីរសំខាន់ៗ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺ
ទី១-ចំពោះផ្លូវ ស្ពាន ដែលខូចធ្ងន់ធ្ងរ ឬដាច់ពុំអាចចរាចតណ៍បាន ត្រូវធ្វើការកែសម្រួលបន្ទាន់ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ ។
ទី២-សិក្សាលម្អិតដើម្បីធ្វើការជួសជុលឲ្យមានលក្ខណៈរឹងមាំប្រកបដោយគុណភាព។

បើតាមការបញ្ជាក់ពី លោក ហេង សុអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានឲ្យដឹងថាផ្លូវលំដែលខូចខាតដោយសារជំនន់ភ្លៀង នឹងត្រូវជួសជុលឡើងវិញនេះមានជាង១៣គីឡូរម៉ែត្រមានព្រំប្រទល់ជាប់និងឃុំអំពិល ឃុំបេង ស្ថិតក្នុងស្រុកបន្ទាយអំពិល នៃខេត្តឧត្ដរមានជ័យ។

គួររំលឹកថា ផ្លូវលំដែលរងការខូតខាតដោយសារតែទឹកភ្លៀងនៅរដូវវស្សានេះនៅតាមបណ្តាឃុំស្រុកនានានោះក្នុងនាមរដ្ធបាលខេត្តឧត្តរមានជ័យទោះរវល់យ៉ាងណាក៏ដោយ។តែងតែយកចិត្តទុកដាក់ឲ្យតែមានការផ្តល់ពត៌មានពីអាជ្ញាធរឃុំស្រុកគឺលោកអភិបាលខេត្តតែងតែចាត់ឲ្យមន្ទីរជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលដល់កន្លែងជាក់ស្តែងតែម្តង ដើម្បីជួសជុលផ្លូវដែលខូចខាតឲ្យប្រជាពលរដ្ធនៅតាមមូលដ្ធាន ជាពិសេសគឺការធ្វើដំណើរទៅមកមានភាពងាយស្រួលជាប្រចាំផងដែរ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com