ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

មេឈ្មួញជាច្រើននាក់នាំចេញទំនិញគេចពន្ធទៅស្រុកយួន តាមច្រករបៀងក្បែរច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ពេញបន្ទុកមានការឃុបឃិតជាប្រព័ន្ធ

មេឈ្មួញជាច្រើននាក់នាំចេញទំនិញគេចពន្ធទៅស្រុកយួន តាមច្រករបៀងក្បែរច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ពេញបន្ទុកមានការឃុបឃិតជាប្រព័ន្ធ

ខេត្ត ស្វាយរៀង ថ្ងៃទី ១ ខែ ឩសភាឆ្នាំ ២០២២

ប្រភពពីសមត្ថកិច្ចតាមព្រំដែនក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ បបានឲ្យដឹងថាមួយរយៈពេលជិត១ខែកន្លងមកនេះ ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធហើយសង្ស័យមានទាំងទំនិញខុសច្បាប់ទៀតផងដែរចេញទៅស្រុកយួន តាមប៉ុស្តិ៍ច្រករបៀង ទំនប់ប្រឡាយថ្មី យ៉ាងពេញបន្ទុក។ករណីឈ្មួញនាំចេញទំនិញតាមរថយន្តធុនធំ6គ្រឿង ទៅស្រុកយួន តាមច្រករបៀងប្រឡាយថ្មីជប់ព្រីង ក្បែរច្រកទ្វារអន្តរជាតិព្រៃវល្លិ៍កាលពីពេលថ្មីៗនេះត្រូវបានគេដឹងថាមានការឃុបឃិតជាប្រព័ន្ធ ហើយជាប្រភពចំណូលរបស់មន្រ្តីជំនាញ និងសមត្ថកិច្ចពុករលួយ។ ទំនិញដែលដឹកជញ្ជូនទៅស្រុកយួនតាមរថយន្តធុនធំទាំង6គ្រឿងនោះត្រូវបានគេសង្ស័យថា ជាគ្រឿងអេឡិចត្រូនិក និងឈើប្រណិត ហើយទាល់តែឈ្មួញមានខ្នងបង្អែកក្រាស់ទើបមិនប្រឈមនឹងការបង្ក្រាប។ ហេតុនេះហើយទើបឈ្មួញអាចដឹកជញ្ជូនទំនិញចូលទៅស្រុកយួន តាមប៉ុស្តិ៍ព្រំដែនច្រករបៀងប្រឡាយថ្មី ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់់រោទិ៍ យ៉ាងស្រួលៗកាលពីយប់ថ្ងៃទី27 ខែមេសា ឆ្នាំ2022។

តាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ និងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនទំនិញគេចពន្ធឬទំនិញខុសច្បាប់ទៅស្រុកយួន តាមអំពើចិត្តបានទេ។ ទាល់តែមានការបើកដៃពីសំណាក់លោក ចាន់ តារា និងលោក ហេង សំបូរ ទើបឈ្មួញអាចដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចេញទៅស្រុកយួន​យ៉ាងពេញបន្ទុកអស់រយៈពេលជិត១ខែមកហើយ។ លើសនេះទៅទៀតប៉ុស្តិ៍ច្រករបៀងទំនប់ប្រឡាយថ្មីជប់ព្រីង នៅចម្ងាយប្រមាណ1000ម៉ែត្រ ផ្នែកស្លាបខាងស្ដាំនៃច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ចតាមព្រំដែនក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ បបានឲ្យដឹងថាមួយរយៈពេលជិត១ខែកន្លងមកនេះ ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធហើយសង្ស័យមានទាំងទំនិញខុសច្បាប់ទៀតផងដែរចេញទៅស្រុកយួន តាមប៉ុស្តិ៍ច្រករបៀង ទំនប់ប្រឡាយថ្មី យ៉ាងពេញបន្ទុក។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី27 ខែមេសា ឆ្នាំ2022 ទំនិញ6រថយន្តធុនធំដែលគេសង្ស័យថាជាប្រភេទគ្រឿងអេឡិចត្រូនិក និងឈើប្រណីតត្រូវឈ្មួញដឹកជញ្ជូនទៅស្រុកយួនតាមច្រករបៀងស្លាបស្ដាំនៃច្រកទ្វារអន្តរជាតិព្រៃវល្លិ៍យ៉ាងរលូន។ បញ្ហានេះលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយឲ្យលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង និងលោក ចាន់ តារា ប្រធានការិយាល័យគយច្រកព្រៃវល្លិ៍ ធ្វើអ្វីៗតាមអំពើចិត្ត។

ដោយនាយ ខ្វែក

Filed in: រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com