ខេត្តសឹ្ទងត្រែង ៖ ,ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១)៖ រដ្ឋបាលខេត្ត និងមន្ទីរសុខា ភិបាលខេត្ត បានចេញសេចក្តីប្រកាសពីអ្នកឆ្លងកូវីដថ្មីករណីលើកទី៦ នៃការ ឆ្លងរាលដាលជំងឺកូវី ដ-១៩ ដែលរកឃើញនៅតាមរថយន្តដឹកអ្នកដំណើរ ចេញមកពីភ្នំពេញ មកកាន់ខេត្តសឹ្ទងត្រែង ។
លោក វេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអ្នកឆ្លើយតបរហ័ស នៅខេត្តសឹ្ទងត្រែង បានប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ខែឧសភានេះថា រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដោយមានការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលខេត្ត នៅចំណុចព្រំប្រទល់ខេត្តសឹ្ទងត្រែង-ខេត្តក្រចេះ (អូរច្រឡង់) ក្រុមគ្រូពេទ្យជំនាញប្រចាំគោលដៅនោះ បានយកសំណាកអ្នកសង្ស័យនៅក្នុងរថយន្តដឹកអ្នកដំណើរមួយគ្រឿងដើម្បីវិភាគ រកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័សបានផ្តល់លទ្ធផលវិជ្ជមាន លើប្រជាពលរដ្ឋ១នាក់លើកទី៦ ក្នុងខេត្តសឹ្ទងត្រែងពីឈ្មោះយិន ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានអាសយដ្ឋាន នៅភូមិតារាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ធ្វើដំណើរពីខេត្តត្បូងឃ្មុំ មកខេត្តសឹ្ទងត្រែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដោយបន្តដឹកអ្នកដំណើរមានអ្នករួមដំណើរជាមួយគ្នាក្នុងរថយន្តនោះ សរុប ១២នាក់ ។អ្នកដំណើរក្នុងរថយន្តនេះ បានឈប់សម្រាកនៅខេត្តក្រចេះដើម្បីទទួលទានអាហារនៅអាហារដ្ឋានមួយកន្លែង ក្បែររង្វង់មូលធំ នៅចំណុចផ្លូវបំបែកឆ្ពោះមកខេត្តសឹ្ទងត្រែង។
លោក ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា ក្រុមការងារជំនាញ បានបន្តយកសំណាកវិភាគ ដោយប្រើឧបករណ៍ធ្វើតេស្តរហ័ស ចំពោះអ្នករួមដំណើរជាមួយទាំង១២នាក់ ដើម្បីវិភាគរកជំងឺកូវីដ-១៩ ជាលទ្ធផលអវិជ្ជមាន ទាំង១២នាក់ និងបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅស្រុកសៀមបូក ស្ថិតនៅឃុំអូរឬស្សីកណ្តាល ៤នាក់ នៅមណ្ឌលចត្តាឡីស័កស្រុកសេសាន៧នាក់ និងនៅមណ្ឌលចត្តាឡីស័ក ក្រុងសឹ្ទងត្រែង១នាក់។អ្នកជំងឺទាំងនេះ បានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងអគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកខេត្ត យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។
លោក ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអ្នកឆ្លើយតបរហ័ស នៅខេត្តសឹ្ទងត្រែង បានបន្តទៀតថា សម្រាប់ខេត្តសឹ្ទងត្រែង គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ រកឃើញមានករណីឆ្លងជំងឺកូវីដ -១៩ ចំនួន៧នាក់ ក្នុងនោះស្ត្រី៤នាក់ អ្នកប៉ះពាល់ផ្ទាល់ និ ងប្រយោល ៣៧ នាក់។ កំពុងដាក់ឲ្យសម្រាកព្យាបាល នៅតាមអគារមណ្ឌលធ្វើចត្តាឡីស័ក ខ្លះទៀតដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសឹ្ទងត្រែងផងដែរ ។
លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទងត្រែង បានឲ្យ ដឹងថា ការបិទបម្រាមគោរចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺនៅមិនទាន់មានគោលការណ៍នៅឡើយទេ។ប៉ុន្តែកំពុងជំរុញអនុវត្តវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ។សេចក្តីណែនាំលេខ ០០៣/២១ សណន របស់រដ្ឋ បាលខេត្តនៅមានសុពលភាព៕