ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

កម្លាំងនគរបាលជំនាញរំដោះនារី៧នាក់ចេញពីការបង្ខាំងសម្រាប់ជួញដូរផ្លូវភេទ

កម្លាំងនគរបាលជំនាញរំដោះនារី៧នាក់ចេញពីការបង្ខាំងសម្រាប់ជួញដូរផ្លូវភេទ

កំពង់ស្ពឺ៖ក្រោមកិច្ចចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ កំលាំង​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ក្រោមការសម្របសម្រួលនីតិវិធី​ ពីលោកចក់ សម្បត្តិ ព្រះរាជអាជ្ញារ​ង នៃអយ្យការអមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ បានបើកប្រតិបត្តិការ​ចុះបង្រ្កាបករណីសញ្ចាក​ម្ម នៅទីតាំង​KTV និងបេីកផ្ទះសំណាក់ គ្មាន​យី​ហោ​។ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការខាងលេីនេះដែរ ក្រោយសមត្ថកិច្ចបានទទួលព័ត៌មានពី​ប្រភពច្បាស់ការណ៍ថាទីតាំង​ KTV​ នេះបេីកបម្រេី​សេ​វាច្រៀងលេងកំសាន្ដផងនិងលួចលាក់អោយមាន​ការផ្ដល់សេវាផ្លូវភេទ​ ពាក្យច្បាប់សញ្ចាកម្ម​”​ ជាក់​ស្ដែ​ងសមត្ថកិច្ចបានឃាត់មនុស្ស​ ០៣នាក់ដែលជាអ្នកទទួលខុសត្រូវលេីទីតាំងខាងលេី​ ដេីម្បី​យកម​ក​សាកសួរ​នៅស្នងការដ្ឋាន​នគរបាលខេត្ដ​។

តាមការបញ្ជាក់ពី​លោកស្រី​ វរសេនីយ៍​ទោ​ មួន​ មល្លិកា​ នាយការិយាល័យ​ប្រឆាំង​ការជួញ​ដូរមនុស្ស​ និងការពារអនីតិជន​ ថាជនសង្ស័យ​ដែលបានឃាត់ខ្លួនក្នុងប្រតិបត្តិខាងលើមាន

១- ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ ៣៣ ឆ្នាំ តួនាទី​ជាថៅកែហាង

២- ឈ្មោះ ទាវ ស្រីមុំ ភេទស្រី អាយុ ១៨ ឆ្នាំ តួនាទី​ជាមេការ

៣-ឈ្មោះ អាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ តួនាទី​ជាមេការ

ក្នុងប្រតិបត្តិ​ការ​នោះសមត្ថកិច្ចបានសង្រ្គោះនារីចំនួន០៧នាក់ មានក្មេងស្រី​ មិនទាន់គ្រប់អាយុ(ជាអនីតិជន​ក្រោម១៨ឆ្នាំ​) ០៤នាក់ ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​។

ក្រោយនីតិវិធីសាកសួរលេីជនសង្ស័យទាំង៣នាក់​សមត្ថកិច្ច​បានរកឃេីញ​តម្រុយពី​ការប្រព្រឹត្តិ​អោយមាន​អំពេីសញ្ចាកម្ម​ បម្រើ​សេវា​ផ្លូវ​ភេទ​នៅទីតាំង​ខាងលេី​ សមត្ថកិច្ចនគរ​បាល​បានបំពេញ​នីតិវិធី​ និងកំពុងកសាងសំណុំរឿង បញ្ជូន​ទៅ​អយ្យការ​ចាត់ការ​បន្ដ៕

អត្ថបទ៖ ប៊ុត សារុន

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com