ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

​លោក​ឧត្តមសេនីយ៍ទោហួ​ត សុធី អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ មន្ត្រីក្រោមឱវាទ​ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​

​លោក​ឧត្តមសេនីយ៍ទោហួ​ត សុធី អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ មន្ត្រីក្រោមឱវាទ​ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​

​ខេត្ត​ឧត្តរមានជ័យ​៖ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ០៨​និង​៣០​នាទី​ព្រឹក​គណៈ​ស្នងការ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោហួ​ត សុធី ស្នងការ​នគរបាល​ខេត្ត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ លោក​វរសេនីយ៍ទោ ជា វាសនា នាយ​ការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់នៅ ដែល​កើតមាន​ជំងឺ​ដុះ​សាច់​លំពែង​ធ្ងន់ធ្ងរ ហេ​ី​យ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ឧត្តរមានជ័យ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកស្នងការ ក៏​បាន​ពាំនាំ​នូវ​មតិ​ផ្តាំផ្ញើ​សួរសុខទុក្ខ ព្រម​ទាំង​ថវិកា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំនួន​១,០០០,០០០​រៀល និង​ថវិកា​ចូលរួម​ពី​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន ៣,០០០,០០០​រៀល សរុប​ចំនួន ៤,០០០,០០០​រៀល ជូន​ដល់​លោក​វរសេនីយ៍ទោ ជា វាសនា ផងដែរ ដើម្បី​ជួយ​សម្រួល​បន្ទុកគ្រួសារ​ក្នុង​ការព្យាបាល​ជម្ងឺ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក និង​ក្រុមគ្រួសារ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់ ដែល​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​អំពី​សុខទុក្ខ​មន្ត្រីក្រោមឱវាទ​រាល់ពេល​ដែល​មានទុក្ខ​លំបាក​កើតឡើង ជាក់ស្តែង​ដូចជា​រូបលោក​ផ្ទាល់​នៅពេលនេះ​។ ហើយ​លោក និង​ក្រុមគ្រួសារ សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​សហការី​ទាំងអស់ សូម​មាន​សុខភាព​ល្អ ជួប​ប្រសព្វ​នូវ ពុទ្ធពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com