ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ឧសភា លើក​ទិសដៅ ខែ​មិថុនា​ឆ្នាំ ២០២១ បន្ត​

​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ឧសភា លើក​ទិសដៅ ខែ​មិថុនា​ឆ្នាំ ២០២១ បន្ត​

ខេត្ត​ព្រះវិហារ : នៅ​រសៀល​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ ២០២១​នេះ ក្រោម​វត្តមាន​លោកជំទាវ ហែម សុគន្ធ​ពិសី ដែល​មាន​ការចូលរួម​ពី​លោក​អនុប្រធាន​មន្ទីរ និង​មន្ត្រី​កិច្ចសន្យា​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ បាន​អញ្ជើញ​ចូលរួម​ផង​ដែរ​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើ​នោះ​ដែរ បណ្ដារ​ការិយាល័យ​នីមួយៗ បាន​រាយការណ៍​នៅ​ការងារ​លទ្ធផល​ដែល​អនុវត្ត​កន្លង​មក ។​
​លោកជំទាវ ហែម សុគន្ធ​ពិសី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ ក្រោយពី​ទទួលបាន​លទ្ធផល​ការងារ​ប្រចាំ​ខែ​ឧសភា​កន្លង​មក លោកជំទាវ​បាន​សូម​ឲ្យ​ក្រុម​ការងារ​ទាំង​មន្ត្រី​និង​មន្ត្រី​កិច្ចសន្យា​នៅ​ក្នុង​មន្ទីរ ត្រូវ​ហ៊ាន​បញ្ចេញមតិ​វាយ​តម្លៃ​និង​ប្រឈម​នៅក្នុង​អង្គប្រជុំ​ទាំង​ល្អ ហ្នឹង​អាក្រក់ (​រិះគន់​ដើម្បី​ស្ថាបនា​) សូម​កុំ​យក​រឿង​ក្នុង​អង្គភាព​មក​និយាយ​ក្រោយខ្នង រវៀង​នាំ​ឲ្យ​ខូច​ឈ្មោះ​អង្គភាព (​ការ​សាចទឹក​ដាក់គ្នា​) ជាដើម ។​
​លោកជំទាវ​បាន​បន្តទៀតថា សត្រូវ កូវី​ត ១៩ ក៏​មិន​អាច​រាំងស្ទះ​ដល់​ការងារ​បំពេញ​ភារកិច្ច​របស់​យើង​បាន​ដែរ ហើយ​មន្ត្រី​ទាំងអស់​ក្នុង​ការអនុវត្ត​ប្រចាំខែ​កន្លងមកនេះ ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ច្រើន ហើយ​ក្នុង​ខេត្ត​ព្រះវិហារ ព័ត៌មាន​ទូទាំង​រាជធានី​ខេត្តព្រះវិហារ ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣ ផងដែរ ។​

​ហើយ​លោក​ជំទាវ​ប្រធាន សូម​ឲ្យ​មន្ត្រី​ទាំងអស់​ទៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន​តាម​តួនាទី​រៀងៗ​ខ្លួន ដើម្បី​អនុវត្ត​ការងារ​ខែមិថុនា​ជា​បន្ត​ទៀត ។​

​លោកជំទាវ​បាន​សូម​ឲ្យ​ពិនិត្យដ​ល់​អ្នកសារព័ត៌មាន​ដែល​បាន​មក​ចុះបញ្ជី​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្រូវ​ឱ្យមាន​លិខិតស្នាម​ត្រឹមត្រូវ​ពន្យល់​និង​រំលឹក​ដល់​ពួកគាត់​នូវ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ក្នុងការ​ធ្វើ​អាជីវកម្ម​តាម​បណ្ដា​ស្ថាប័ន​នីមួយៗ មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​មក​ធ្វើ​ជា​មន្ត្រី​យុត្តិធម៌​នោះទេ ព្រោះ​កន្លងមក​មាន​អ្នក​រាយការណ៍​មក​ថា​អ្នកសារព័ត៌មាន​មួយចំនួន​តូច​យក​តួនាទី​មក​ដេញ​រថយន្ត​គំរាមកំហែង​យក​ប្រាក់ និង​អ្នកខ្លះ​មាន​រហូតដល់​យប់​ប្រពន្ធ​កូន​មក​ដាក់​ឆ្នាំងបាយ​កុងត្រូល​ឲ្យ​បទល្មើ​សចូល​បង់លុ​
​យ​ថែមទៀត ហេតុដូចនេះ​ហើយ​អាច​ធ្វើឲ្យ​ខូច​ដល់​ស្ថាប័ន​អ្នកសារព័ត៌មាន​ដទៃ​ទៀត​ផង​ដែរ ។​
​ដោយ​លោក កុយ សុខ​ខា​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com