ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ពលរដ្ឋ​នៅ ភូមិ​ជាំ​ក្សាន្ត ឃុំ ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ត​ជួយ​ចាត់វិធានការ ចំពោះ​ជន​ខិលខូច​មួយចំនួន ដែល​ចេះ​តែ​មក​គៀបសង្កត់​ពួកគាត់​ក្នុង​ការ​រក​ឈើ​បង្គោលរបង​លក់​ដែល​សល់​ពី​ភ្លើង​ឆេះ​ព្រៃ​!

ពលរដ្ឋ​នៅ ភូមិ​ជាំ​ក្សាន្ត ឃុំ ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ត​ជួយ​ចាត់វិធានការ ចំពោះ​ជន​ខិលខូច​មួយចំនួន ដែល​ចេះ​តែ​មក​គៀបសង្កត់​ពួកគាត់​ក្នុង​ការ​រក​ឈើ​បង្គោលរបង​លក់​ដែល​សល់​ពី​ភ្លើង​ឆេះ​ព្រៃ​!

(​ខេត្ត​ព្រះវិហារ )២៣.០១.២០២៥
​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​ជាំ​ក្សាន្ត​.​ឃុំ​ជាំ​ក្សាន្ត​.​ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះវិហារ ដែល​ជា​ប្រជា​កសិករ​បាន​ត្អូញត្អែរ​រៀបរាប់​ឱ្យដឹងថា​  នាពេល​បច្ចុប្បន្ន​នេះ​បន្ទាប់​ពី​រដូវ​ធ្វើស្រែ​ចំការ​ត្រូវបាន​បញ្ចប់ ពួកគាត់​ក៏​បាន​នាំគ្នា​ដើរ រក​អា​ឈើ​ក្រាក់​ដែល​សេសសល់​ពី​ភ្លើង​ឆេះ​ហើយ​ដួលរលំ​នៅ​ក្នុង​ព្រៃ​ក៏ដូចជា​នៅ​តាម​ដីស្រែ​ចម្ការ​របស់​គេ​ដើម្បី​យកមក​លក់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​ពួកគាត់​នោះ គឺ​មាន​ផលវិបាក​ខ្លាំងណាស់ ដោយសារតែ​មាន​បុគ្គល​មួយចំនួន​ដែល​អះអាង​ថា​ខ្លួន​ជា​អ្នកធ្វើការ​ខាង​នេះ​ខាង​នោះ មក​គោះ​ទារ​លុយ​ទា​កាក់​ពី​ពួក​គាត់​នៅ​ពេល​ដែល​ពួក​គាត់​ដឹក​ឈើ​ក្រាក់​បង្គោលរបង​តាម​ផ្លូវជាតិ​ម្ដងៗ​នោះ​។​

​ពលរដ្ឋ​ដែល​ជា​អ្នករ​ក្រាក់​ដើម្បី​លក់​យក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវភាព​គ្រួសារ​បាន​បន្ត​ឲ្យដឹង​ទៀតថា ចំពោះ​អ្នក​ដែល​ដើរ​មក​ទារលុយ​ពី​ពួកគាត់​នោះ បាន​អះអាង​ថា ខ្លួន​នៅ​ផ្នែក​ខាង​នេះ ផ្នែក​ខាង​នោះ ហើយ​នៅពេល​ដែល​ពួកគាត់​សុំ​មើល​កាក​ក៏​ដូច​ជា​លិខិត​បេសកកម្ម អ្នក​ដែល​បាន​មក​ទារ​លុយ​របស់​ពួកគាត់​ទាំងនោះ គឺ​មិន​ឃើញ​បង្ហាញ​អត្តសញ្ញាណ​ឲ្យ​ពួកគាត់​បាន​ឃើញ​នោះឡើយ​។​
​ហើយ​ម្យ៉ាងវិញទៀត​ក៏​មាន​អ្នកព័ត៌មាន​មួយចំនួន​តូច មក​គោះ​.​មក​គាបសង្កត់​ដើម្បី​ទារ​លុយ​ពី​ពួកគាត់​នោះ​ផង​ដែរ ក៏​ប៉ុន្តែ​បើ​ពួកគាត់​គ្មាន​លុយ​ឲ្យគេ​នោះទេ ត្រូវបាន​គេ​គំរាមកំហែង​ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ​មក​លើ​ពួក​គាត់​ថែមទៀត​ផង​។​

​ពលរដ្ឋ​ដែល​ជា​អ្នក​ដើររក​អា​ឈើ​អុស​ក្រាក់​លក់​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ជីវភាព​ក្រុម​គ្រួសារ​នោះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ឈើ​អុស​ក្រាក់​មួ​យ​ដើម​ដែល​ពួកគាត់​រកបាន គឺ​គាត់​លក់​ក្នុង​មួយ​ដើម​តម្លៃ​បានតែ​4000 រៀល​ទៅ 5000 រៀល​តែ​ប៉ុណ្ណោះ​ទេ​។ ហើយ​ឈើ​ដែល​ពួកគាត់​រក​នោះ​ក៏​មិន​មាន​ខុស​ទៅ​ហ្នឹង​លក្ខខណ្ឌ​នៃ​ច្បាប់​រដ្ឋបាល​ព្រៃឈើ​នោះដែរ ព្រោះ​ជា​អនុផល​ព្រៃឈើ​ដែល​សេសសល់​ពី​ភ្លើងព្រៃ​ឆេះ ហើយ​បើ​ទុកចោល​ក៏ត្រូវ​ភ្លើង​ឆេះ​អស់​ដដែល​និង​។ ដូច្នេះ​ពួកគាត់​ត្រូវតែ​ខំ​នាំគ្នា​រក​ប្រាក់​ដើម្បី​បាន​បង់​ធនាគារ​ខ្លះ និង សម្រាប់​ទុក​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​ខ្លះ ដោយសារ​តែ​ដំណាំ​ផ្សេងៗ​ដែល​ពួកគាត់​បាន​អាស្រ័យ​ផល​គឺ​មាន​ការធ្លាក់​ថ្លៃ​ចុះ​ដូចជា​ដំឡូង​មុ​ី និង ស្រូវ​នោះ​ផងដែរ​។​

​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​.​ឃុំ​.​ស្រុក​.​ខេត្ត​ខាងលើ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​មន្ត្រី​មាន​សមត្ថកិច្ច​អាជ្ញាធរ​ក្នុង​ខេត្ត​គោរព​លំដាប់ថ្នាក់​ទាំង​អស់ មេត្តា​ចុះជួយ​ពិនិត្យ​មើល​ទៅលើ​ក្រុម​អ្នកសារព័ត៌មាន​មួយចំនួន​តូច ក៏ដូចជា តាម​ជួយ​ពិនិត្យ​មើល​មន្ត្រី​ខិលខូច​មួយចំនួន​ឲ្យ​គាត់​ផង​។ បើ​មិន​ដូច្នោះ​ទេ​ជីវភាព​រស់នៅ​របស់​ពួកគាត់​និង​ប្រឈមមុខ​ជាមួយ​ភាពខ្វះខាត​ជាក់​ជា​មិនខានឡើយ​។​

​លោក ចិន ខន្តី អភិបាលស្រុក​ជាំ​ក្សាន្ត​បាន​ប្រាប់​ឲ្យ អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ថ្ងៃ​ហួស​ទី 23 ខែ​មករា​ឆ្នាំ 2025 នេះ​ថា ទាក់ទង​ទៅនឹង​បញ្ហា​នេះ ក្នុងនាម​លោក​ជា​អភិបាលស្រុក លោក​នឹង​មាន​វិធានការ​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង និង​លុបបំបាត់​បាតុភាព​អា​សកម្ម​នានា​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​របស់​យើង​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com