បាត់ដំបង៖ ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។ កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៣:០០នាទីទៀបភ្លឺ នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ជួន ណារីន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
២.ឈ្មោះ ស៊ុយ ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១០០,២៥ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា) ចំនួន ២៨គ្រាប់ ទម្ងន់ ២,៤០ក្រាម
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)
-ម៉ូតូចំនួន ០២គ្រឿង (១.ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AF-1706 ដែលមានលេខតួ និងលេខម៉ាស៊ីន ND125ME-5355300,២.ម៉ាក EXCITER ពណ៌ខៀវ សេរីឆ្នាំ២០២០ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន G3D4E-679005 )។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជួន ណារីន និងដោយមានការអនុញ្ញាតពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កំលាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោង ១២:០០នាទី ។ ជនសង្ស័យឈ្មោះ
សែម សុខមាន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងឆែកឆេរបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៧ថង់ ទម្ងន់ ១០៣៨,៧២ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃ ០២គ្រឿង (ចាស់),កាំភ្លើងខ្យល់ ០១ដើម,ជញ្ជីងចំនួន ០១
-សម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់ ៕ ដោយ មាស ណែត
ប្រភព ៖ អធិការស្រុកសំពៅលូន