ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់បុរសជនបរទេសម្នាក់នៅចំកណ្តាលក្រុងភ្នំពេញ

  1. ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់បុរសជនបរទេសម្នាក់នៅចំកណ្តាលក្រុងភ្នំពេញ

 

ភ្នំពេញ- បុរសជនបរទេសម្នាក់រងរបួសធ្ងន់កំពុងដេកសំរាកព្យាបាលនៅឯមន្ទីរពេទ្យ ក្រោយពេលក្រុមចោរមួយក្រុម បានសំរុកចូលមកធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះខាងលើ. កាលពីវេលាម៉ោង៤និង១៩នាទីទៀបភ្លឺ. ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥. នៅចំនុចរង្វង់មូលវត្តភ្នំ. សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ. រាជធានីភ្នំពេញ. ។

 

យោងតាមប្រភពព័ត៍មានពីសាក្សីដែលបានឃើញហេតុការណ៍នេះបានបង្ហើបឲ្យដឹងថា. មុនពេលកើតហេតុ ពួកគាត់បានឃើញជនបរទេសខាងលើបានដើរនៅចំនុចកើតហេតុខាងលើ. ស្រាប់តែមានជនសង្ស័យប្រុសស្រីមួយក្រុម មានគ្នាប្រហែល៣នាក់ជិះម៉ូតូ ស្គុបពីព៍ណខ្មៅមួយគ្រឿងមិនចាំស្លាកលេខ បានជិះមកក្បែរជនរងគ្រោះធ្វើសកម្មភាពវាយប្លន់ទៅលើជនរងហើយបានប្រតាយប្រតបគ្នាជាមួយក្រុមជនសង្ស័យ ធ្វើឲ្យក្រុមជនសង្ស័យព្រួតគ្នាវាយកាច់ដៃជនរងគ្រោះនិងវាយក្បាលបណ្តាលឲ្យបែកក្បាលហូរឈាមដេកដួលទៅលើចញ្ចើមផ្លូវ ហើយជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិរដ្ឋបាលសង្កាត់វត្តភ្នំ បានដឹកជនរងគ្រោះទៅសង្រ្គោះនៅឯមន្ទីរពេទ្យ. និងរង់ចាំឲ្យជនរងគ្រោះបានធូស្បើយដើម្បីមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់វត្តភ្នំពេញ  ដើម្បីធ្វើការស្រាវជ្រាវនិងកំណត់អត្តសញ្ញាណក្រុមជនសង្ស័យចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com