ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

​ប្រលែង​គោ​ចោល​ប្រសេកប្រសាច​ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ ក្រុង ម្ចាស់​គោ​ត្រូវ​ប្រឈម​មុខ​ច្បាប់​

​ប្រលែង​គោ​ចោល​ប្រសេកប្រសាច​ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ ក្រុង ម្ចាស់​គោ​ត្រូវ​ប្រឈម​មុខ​ច្បាប់​

(​បន្ទាយមានជ័យ​)៖ សត្វ​គោ​នៅ​ក្រុង​ប៉ោយ​ប៉ែត ជា​រឿង​ដដែលៗ​រាប់​ឆ្នាំ​មកហើយ នៅតែ​បន្ត ដើរ​ប្រសេកប្រសាច​នៅ​លើដង​ផ្លូវ​សាធារណៈ និង​ទីប្រជុំជន​ទាំង​យប់​ទាំង​ថ្ងៃ ដែល​ធ្វើឱ្យ​ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​របៀប​រៀបរយ​សោភ័ណភាព និង​សុវត្ថិភាព​ចរាចរ​របស់​បងប្អូន​ប្រជាពលរដ្ឋ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត បាន​សេចក្តី​ព្រមាន​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​គោ​។​

យោង​តាម​ខ្លឹម​សេចក្តី​ជំណឹង​របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត បញ្ជាក់ថា ដោយ​កន្លងមក​មាន សត្វ​គោក្របី​បាន​ដើរ​លើ​ផ្លូវ​សាធារណៈ និង​ទីប្រជុំជន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ដែល ធ្វើឱ្យ​ប៉ះ ពា​ល់ ដល់​សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និង​សុវត្ថិភាព​ចរាចរ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ​។ រដ្ឋបាល​ក្រុង និង​អនុវត្ត​តាម​ច្បាប់​លើ​ម្ចាស់​សត្វ​ចិញ្ចឹម សត្វ​គោ ក្របី ក្នុង ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ទាំងអស់ ត្រូវ​ធ្វើ​ការគ្រប់គ្រង សត្វ​ចិញ្ចឹម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង ប្រលែង ឱ្យ​ដើរ ពាសវាល ពាសកាល ក្នុង​ទីប្រជុំជន​ក្រុង បើ​មិន​អនុ​វត្ថ​តាម​ការណែនាំ​ទេ ខាង​អាជ្ញាធរ​ក្រុង នឹង​ធ្វើការ​ចាប់​ឃាត់​ទុក និង​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន​។ សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ធ្វើឡើង​នៅ​ថ្ងៃ​ទី​14 ខែមិថុនា ឆ្នាំ​2021​។​

​ពាក់ សត្វ​គោ ក្របី​ឲ្យ​ដើ រ​ប្រសេកប្រសាច ដោយ​ម្ចាស់​មិន​អើពើ​ខាងលើ​នេះ​មាន​ប្រជាពលរដ្ឋ ធ្វើ​ការរិៈគន់​ទៅ​លើ​ម្ចាស់ សត្វ គោ ក្របី ថា​ខ្វះ ភាព​ទទួលខុសត្រូវ ប្រលែង ចោល​បានធ្វើ ឲ្យ​ប៉ះពាល់ សម្បត្តិ​សាធារណៈ និង​អ្នក​ដ៏​ទៃ ដោយ​ដើរ​ស៊ី ដំណាំ​របស់​ប្រជាពលរដ្ឋ ផ្លែឈើ ខូចខាត​សម្ភារៈ​ប្រើប្រាស់ បង្ក​ផល​លំបាក​ដល់​អ្នកធ្វើដំណើរ ដូចជា​ស្ទះ ចរាច​រណ៍ គ្រោះថ្នាក់​ចរាចរណ៍ ជុះ​អាចម៍ ប្រឡាក់ លើផ្លូវ សំ​យ៉ាប​ផ្ទះ​។ ក្នុង​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​ស្នើឲ្យ សមត្ថកិច្ច ចាត់វិធានការ​ផាកពិន័យ​ឲ្យបាន​ធ្ងន់ធ្ងរ ដើម្បី​ឲ្យ​ម្ចាស់​គោ​ក្របី រៀងចាល​ម្តង ថ្វី​បើ​វិធានការ​មុនៗ របស់​អាជ្ញាធរ​សមត្ថ​កិច្ច មិនសូវ​មាន​ប្រសិទ្ធភាព ម្ចាស់​គោ​អនុវត្ត​តាម​តែ​មួយ​រយៈ មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ក៏​ប្រលែង​ចោល​វិញ​ដដែល​៕(​សារិទ្ធ​)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com