ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

កសិករ​ភូមិ​កំពង់​រាំង​និង​ភូមិ​ស្ទឹង​ជ្រៅ​សប្បាយចិត្ត​ព្រោះ​មាន​អ្នក​មក​ទិញ​ដៃ​ដំឡូងជ្វា​យក​ទៅ​ដាំ​ច្រើន​

កសិករ​ភូមិ​កំពង់​រាំង​និង​ភូមិ​ស្ទឹង​ជ្រៅ​សប្បាយចិត្ត​ព្រោះ​មាន​អ្នក​មក​ទិញ​ដៃ​ដំឡូងជ្វា​យក​ទៅ​ដាំ​ច្រើន​

កំពង់ឆ្នាំង ៖ បងប្អូន​ប្រជាកសិករ​ជា​អ្នក​ធ្វើ​ចំការ​នៅ​ភូមិ​កំពង់​រាំង និង​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ មានចិត្ត​សប្បាយ​រីករាយ ព្រោះ​ដៃ​ដំឡូងជ្វា របស់​ពួកគាត់ នៅក្នុង​ពេល​នេះ​មាន​អ្នក​មក​ទិញ​យក​ទៅ​ដាំ​ច្រើន ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ កូ​វិដ​១៩ ក៍ដោយ ។​

​លោក សុខ ធឿន អាយុ ៦៣ ឆ្នាំ ជា​អ្នក​រស់នៅ ក្នុងភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៌ និង​ភូមិ​កំពង់​រាំង ឃុំ​ស្វាយជ្រុំ ស្រុក រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​មិថុនា​នេះ បានឱ្យ ដឹងថា មួយរយៈ​មុននេះ ដៃ​ដំឡូង ជ្វា​របស់​គាត់​លក់​មិន​ដាច់​សោះ​ដោយ​គ្មាន​អ្នកទិញ តែ​ប៉ុន្មាន​ថ្ងៃនេះ​ស្រាប់តែ​មាន​អ្នក​មក​ទិញ​យក​ទៅ​ដាំ​ជា​ច្រើន​នាក់ ។ អាច​ថា​ជា​រដូវ​ធ្លាក់ភ្លៀង​មក​ដល់​ផង​ក៏​មាន​កសិករ​មកពី​ខាង​ព្រៃ​ខ្មែរ មកពី​ស្រុក​កំពង់ ត្រឡាច និង​ខ្លះ​ទៀត​មកពី​ខេត្ត​ពោ ធិ៍​សាត់ក៏​មក​ទិញ​ផង​ដែរ ។ ពួក គាត់​ទិញ​ដឹក​ទាំង​គោយន្តៗ​ត្រឡប់ ទៅវិញ ចំពោះ​តម្លៃ​នៅ​ទី​នេះ​វិញ ដៃ​ដំឡូង​១០០​ដៃ ចង​១​ដុំ លក់បាន ២៥០០​រៀល ។​

​ដោយឡែក​សម្រាប់​រូប​គាត់​ម្នាក់ ឯង​ក្នុង​មួយ​ថ្ងៃ​គាត់​អាច​កាត់​ដៃ​ដំ​ទ្បូង​ជ្វា បាន​ពីរ​៤០ ទៅ ៥៩​ដុំ ដែល​អាច​រកចំណូលបាន​ពី ១០​មុឺន​ទៅ​១២ ម៉ឺន​រៀល​ផងដែរ តែ​បើ​យក​មក​កាត់ កង ថ្លៃ​ពលកម្ម ថ្លៃ​ដាក់​ជី និង​បូមទឹក​ស្រោច ឃើញថា​នៅ​សល់​ចំណេញ​ល្មម​អាច​ដោះស្រាយ​ជីវ ភាព​រស់នៅ​បាន​១​គ្រា​ដែរ ក្នុងស្ថានភាព​កូ​វិដ​១៩​កុំ​ពង់​កើតមាន ។

​ចំណែក​កសិករ មកពី​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ឈ្មោះ ជា ភាព កំពុងតែ​រៀប​ចងដៃ​ដំឡូង​នៅលើ​គោយន្ត​បានបញ្ជាក់​ថា គាត់​មក​ទិញ​ដៃ​ដំឡូង​នៅ​ទី​នេះ​ជា​រៀងរាល់ឆ្នាំ ក្នុង​មួយ​ឆ្នាំ​មក​ទិញ តែ​មួយ​ជើង​ទេ គឺ​មក​អំឡុង​ពាក់កណ្ដាល​ខែ មិថុនា ដើម្បី​យក​ទៅ​ដាំ​ដុះ ។​

​សម្រាប់​ឆ្នាំ​នេះ​គាត់ ២​នាក់​បងថ្លៃ ទិញ​ដៃ​ដំឡូងជ្វា ចូលគ្នា ចំនួន ១៥០ ដុំ អស់​ទឹកប្រាក់ ៣៧ ម៉ឺន​៥​ពាន់ ដែល​អាច​យក​ទៅ​ដាំ​លើ​ផ្ទៃដី​កន្លះ​ហិកតា​ម្នាក់ ព្រោះ​ដំឡូង ជ្វា​ងាយ​ដាំ តែ​មួយ​ខែ​កន្លះ ទៅ ២ ខែ​នឹង​ទទួល​ផល​ហើយ​។ គាត់​
​បាន​បញ្ជាក់ទៀតថា ដៃ​ដំឡូងជ្វា​ដែល​មក​ទិញ​ឆ្នាំ​នេះ​ធំៗ​ល្អ​ណាស់ សង្ឃឹមថា ពេល​យក​ទៅ​ដាំ​និង​ទទួលបាន​ផល​ខ្ពស់​ពុំខាន​ឡើយ ៕
(​ដោយ ដា​រិទ្ធ​)​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com