ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក - បរិស្ថានខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹមថែរក្សាព្រៃឡង់ - ឯក ឧត្តម នេត្រ ភក្ត្រា កើនរម្លឹកដល់អ្នកសារព័ត៌មាន
0

​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​-​ស្រី​៧​នាក់ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​

​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​-​ស្រី​៧​នាក់ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​

ខេត្ត​កណ្តាល ៖ មុខសញ្ញា​ជួញដូរ​ម្នាក់​និង​៦​នាក់​ទៀត​ជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​នាក់​ត្រូវបាន​នគរបាល​ស្រុក​ពរថ​ញា​ឮ​បង្ក្រាប​និង​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខណៈ​កំពុង​ធ្វើ​ការប្រើប្រាស់​និង​ជួញដូរ​ជាក់ស្តែង​៖ លោក​វរៈសេនីយ៍ឯក ដួង តេង អធិការនគរបាល​ស្រុក​ពញាឮ បាន​ប្រាប់​ឱ្យដឹងថា ជន សង្ស័យ​ទាំង​៧​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី រសៀល​ថ្ងៃ​ទី​១៧ មិថុនា ២០២១ នៅផ្ទះ​របស់ ទុំ សុ​ផែន ស្ថិតក្នុង​ភូមិ​តាជៃ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ រួមមាន ទី​១ ឈ្មោះ ទុំ សុ​ផែន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជា​កម្មករ​ផ្សារ​ដែក ជា​អ្នក​ជួញដូរ និង​ផ្តល់​ទីតាំង និង​ប្រើប្រាស់ ២-​ឈ្មោះ សុខ ដា​វីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ជ្រៃ​លាស់ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ជា​អ្នក​ជួញដូរ និង ប្រើប្រាស់ ទី​៣​ឈ្មោះ ជេ ដេវីន ភេទ​ប្រុស អាយុ ១៥ រស់នៅ​ភូមិ​តា​គោ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ទី​៤ ឈ្មោះ រស់ ដា​រ៉ា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជាជាង​សោរ ទីលំនៅ​ភូមិ​ត្បូង​វត្ត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ទី​៥ ឈ្មោះ ហួន ចំ​រ៉ុង ភេទ​ប្រុស អាយុ ១៦ ឆ្នាំ នៅ​ភូមិ​ត្រពាំង​វាល ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ទី​៦ ឈ្មោះ អឿន ជី​ង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជា​កម្មករ​ដេប៉ូ​សាំង ទីលំនៅ​ភូមិ​តាជៃ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ និង​៧​ឈ្មោះ ម៉ៅ ឆៃ​យ៉ា ភេទ​ស្រី អាយុ ១៧​ឆ្នាំ ទីលំនៅ​ភូមិ​ស្រែអំពិល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ជា​អ្នកសមគំនិត ជួញដូរ​គ្រឿងញៀន ។​

​លោក​អធិការ​បាន​បន្តថា ក្រោយ​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​មុខសញ្ញា​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំនួន​ផ្ទះ​របស់​ឈ្មោះ ទុំ សុ​ផែន កម្លាំង​ប៉ុស្តិនគរបាល​រដ្ឋបាល​ជ្រៃ​លាស់​បាន​ចុះ​ទៅដល់​កន្លែង និង​ធ្វើ​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស័​​យ​ទាំង​៧​នាក់​ខាងលើ បញ្ជូន​មក​កាន់​អធិការដ្ឋាន ដើម្បី​សាកសួរ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ សុខ ដា​វីត បាន​សារភាព​ថា ថ្នាំញៀន គឺជា​របស់​ខ្លួន​ពិតមែន ។ ហើយ​ថ្មាំញៀន​នេះ​គឺ​ទិញ​មក​ពី​ឈ្មោះ ង៉ូវ ភេទ​ប្រុស អាយុ​ប្រហែល ២០ ឆ្នាំ​ជាង នៅ​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ស្រុក​ពញាឮ យក​មក​រំលែក​ច្រក​ជា​កញ្ចប់​តូចៗ លក់​បន្ត​ក្នុង​តម្លៃ​២០០០០៛ ក្នុង​មួយ​កញ្ចប់ ហើយ​រយៈពេល​ពីរ ទៅ​បី ថ្ងៃ​ទៅ​ទិញ​ម្តង ។

​ចំណែក​ជនសង្ស័យ​ទាំង ០៦ នាក់​ទៀត ពិតជា​ធ្លាប់​ជួយ​ដឹកជញ្ជូន ចាត់ចែង​យក​ថ្នាំញៀន​ទៅ​លក់​ឲ្យគេ ដើម្បី​ជា​ថ្នូរ​បាន​ថ្នាំញៀន​ប្រើប្រាស់​ខ្លួនឯង ។

​រីឯ​ជនសង្ស័យ​ឈ្មោះ ទុំ សុ​ផែន ជា​ម្ចាស់ផ្ទះ​បាន​ផ្តល់​ទីតាំង​ផ្ទះ​របស់​ខ្លួន និង ចូលរួម​ធ្វើ​សកម្មភាព​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន ។ បច្ចុប្បន្ន​ជន​សង្សយ័ និង​វត្ថុតាង រួមមាន សារធាតុ​ញៀន​មេតំ​ហ្វេ​តា​មីន​(ice)​ប្រភេទ​ម៉ា​ទឹកកក ចំនួន ១៥ កញ្ចប់ ទម្ងន់ ២,៣៤ ក្រាម ទូរ​សព្ទ័ ០៣​គ្រឿង ឧបករណ៍​វិច​ខ្ចប់ និង ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន ម៉ូតូ ០៣ គ្រឿង និង​ដាវ ចំនួន ០២ ដើម ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​កណ្តាល ដើម្បី​ចាត់ការ​តាមច្បាប់​៕(​ដោយ​សារិទ្ធ​)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com