ចាប់បានហើយឃាតករកាប់សំលាប់ស្ត្រីចំណាស់មេម៉ាយរឿងទំនាស់ដីព្រំ
បន្ទាយមានជ័យ៖ចាប់បានហើយឃាតករកាប់សំលាប់ស្ត្រីចំណាស់មេម៉ាយរឿងទំនាស់ដីព្រំដែលឃាត់ខ្លួននៅវេលាម៉ោង៥,៣០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ស្ថិតភូមិឃូស្វាយ ឃុំបុស្បៅ ស្រុកព្រៈនេត្រព្រៈ។
លោកវរៈសេនីយ៍ឯក មាស រិទ្ធី អធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈបានប្រាប់ថា៖ជនសង្ស័យឃាតករដែលត្រូវឃាត់ខ្លួនមានឈ្មោះ ចយ សឺន ភេទប្រុសអាយុ៦៩ឆ្នាំរស់នៅភូមិខាងលើ។
លោកបានបញ្ជាក់ថា៖កាលពីវេលាម៉ោង១២រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ស្ថិតភូមិឃូស្វាយ ឃុំបុស្បៅ ស្រុកព្រៈនេត្រព្រៈ មានករណីឃាត់កម្មកាប់សំលាប់លើជនរងគ្រោះឈ្មោះ សូ សួង ភេទស្រីអាយុ៧៤ឆ្នាំ(ជាស្ត្រីមេម៉ាយ)រស់នៅភូមិខាងលើដោយឃាតករកាប់ចំក្បាលពីក្រោយចំនួន៤កន្លែងស្លាប់ក្នុងផ្លុកឈាមក្នុងបន្ទប់ផ្ទៈជាន់ក្រោមឈើលើថ្មក្រោមខណៈពេលដែលកំពុងដេកលង់លក់ជាមួយចៅប្រុសបានឃើញដែលឃាត់ករបានរត់គេចខ្លួន។
លោកវរៈសេនីយ៍ឯក មាស រិទ្ធី បានបញ្ជាក់ថា៖ក្រោយមានករណីឃាតកម្មកាប់សំលាប់ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះពិនិត្យសាកសពជនរងគ្រោះហើយស្រាវជ្រាវកំណត់មុខសញ្ញាបានឃាត់ខ្លួនឃាតករដៃដល់ឈ្មោះ ចយ សឺន ភេទប្រុសអាយុ៦៩ឆ្នាំនិងវត្ថុតាងពូថៅចំនួន១ នៅវេលាម៉ោង៥,៣០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ស្ថិតភូមិឃូស្វាយ ឃុំបុស្បៅ ស្រុកព្រៈនេត្រព្រៈ។
លោកបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យឃាតករដៃដល់ហើយត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរតាមចម្លើយសារភាពមូលហេតុដែលកាប់សំលាប់ស្ត្រីរងគ្រោះ ព្រោះរឿងទំនាស់ព្រំដីភូមិរបងជាប់គ្នាទើបមានឱកាសបានចូលកាប់ស្ត្រីរងគ្រោះបណ្តាលស្លាប់ ក្រោយសាកសួរហើយត្រូវរៀបសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕
(ប៊ុន ធឿន)
0
ចាប់បានហើយឃាតករកាប់សំលាប់ស្ត្រីចំណាស់មេម៉ាយរឿងទំនាស់ដីព្រំ

Filed in: សន្តិសុខ សង្គម