មានប្រសាសន៍ទៅកាន់ សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងពិធីជួបជុំសំណេះសំណាលជាមួយសកម្មជនបក្ស ឯកឧត្តម នាង ឃីម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានកិត្តិយសបក្សស្រុកអន្លង់វែង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ហើយខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងស្តារប្រទេស អោយរីកចម្រើនរហូតដល់សព្វថ្ងៃ ដោយមិនខ្លាចនឿយហត់។
ឯកឧត្តមបន្តថា សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា ថែរក្សានូវសមិទ្ធផល ដែលយើងបានមើលឃើញផ្ទាល់នឹងភ្នែកនៅទូរទាំងប្រទេសកម្ពុជា។ ដូច្នេះជាការឆ្លើយតប ក្នុងនាមជាអ្នកប្រចាំមូលដ្ឋាន ត្រូវខិតខំអភិវឌ្ឍន៍ភូមិ-ឃុំ ដូចជាការយកចិត្តទុកដាក់ និងបម្រើប្រជាពលរដ្ឋ ជម្រុញដល់អាជ្ញាធរ លើកកម្ពស់បម្រើសេវាសាធារណៈ ជាពិសេសដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត យើងត្រូវរួមសាមគ្គីគ្នាបម្រើអោយប្រជាជនអោយអស់ពីកម្លាំងកាយចិត្ត និងគ្រប់កាលៈទេសៈ ដើម្បីភាពសុខដមរម្យនា ក្នុងសង្គមគ្រួសារខ្មែរទាំងមូល និងដើម្បីអនាគតប្រទេសជាតិព្រមទាំងកូនចៅគ្រប់ៗជំនាន់ អោយ ជួបតែសុខសន្តិភាព និងសម្បូររុងរឿងជារៀងរហូត។
ឯកឧត្តមបានមានប្រសាសន៍ ធ្វើការណែនាំដល់ អនុសាខា និងក្រុមបក្សទាំងអស់ ត្រូវគ្រប់គ្រងសមាជិកអោយសហការគ្នាបានល្អប្រសើរ អោយអនុវត្តន៍តួនាទីភារកិច្ច តាមផែនការថ្នាក់លើ គឺត្រូវខិតខំប្រតិបត្តិអោយបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស កសាងទំនាក់ទំនងល្អជាមួយប្រជាជន ខិតខំផ្សព្វផ្សាយអំពីកម្មវិធីនយោបាយបក្ស អំពីច្បាប់រដ្ឋដល់ប្រជាជន និងត្រូវថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ព្រមទាំងជម្រុញអោយមានការខិតខំរៀនសូត្រដល់យុវជនបក្ស ដែលជាការលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំអភិវឌ្ឍន៍ប្រទេស ឆ្ពោះទៅរកភាពរីកចំរើនបន្តទៀត។ដោយ÷សាន់ឆដា